អ៊ីរ៉ង់ ប្តេជ្ញាឆ្លើយតបយ៉ាងបំផ្លិចបំផ្លាញ ខណៈអាមេរិកព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន
វ៉ាស៊ីនតោន៖ ប្រទេសអ៊ីរ៉ង់បានប្រកាសនៅថ្ងៃសុក្រថា ការឆ្លើយតបរបស់ខ្លួនចំពោះការគំរាមកំហែងថ្មីៗពីសហរដ្ឋអាមេរិក នឹងបង្កជាផលបំផ្លិចបំផ្លាញ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាដាក់ទណ្ឌកម្មហិរញ្ញវត្ថុធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្រ ក្នុងគោលបំណងផ្តួលរំលំថ្នាក់ដឹកនាំអ៊ីរ៉ង់។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក
លោក Scott Bessent បានឱ្យដឹងថាលោកនឹងផ្តល់ព័ត៌មានលម្អិតនៅថ្ងៃចន្ទសប្តាហ៍ក្រោយ
អំពីផែនការដាក់ទណ្ឌកម្មនេះ ដែលធ្វើឡើងបន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ
បានព្រមានពីផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរប្រឆាំងនឹងប្រទេសណាដែលហ៊ានផ្តល់ «ខ្សែជីវិតសេដ្ឋកិច្ចដល់អ៊ីរ៉ង់»។
ជាការឆ្លើយតប
អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានគូសបញ្ជាក់ដូច្នេះថា «ជាមួយនឹងការត្រៀមខ្លួនជាស្រេចនៅទូទាំងដែនគោក ដែនទឹក ដែនអាកាស
ការពារដែនអាកាស និងលំហអ៊ីនធឺណិត កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់
នឹងឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីរបស់សត្រូវ ជាមួយនឹងការវាយបកកម្ទេច ដាក់ទណ្ឌកម្ម
និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត»។
ទន្ទឹមនឹងនេះ
ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានលើកឡើងថាសហរដ្ឋអាមេរិកហាក់ដូចជាបានដឹងច្បាស់ថាខ្លួនមិនអាចយកឈ្នះក្នុងការប្រឈមមុខផ្នែកយោធាដោយផ្ទាល់បានឡើយ
ទើបងាកមកប្រើប្រាស់សង្គ្រាមសេដ្ឋកិច្ចបែបនេះ។ លោកបានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាបានងាកទៅរក
«សង្គ្រាមសេដ្ឋកិច្ច និងសង្គ្រាមចិត្តសាស្ត្រ» ដើម្បីដាក់គំនាបលើទីក្រុងតេហេរ៉ង់។
សូមជម្រាបថា
ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់
បានកើនឡើងដល់កម្រិតកំពូលថ្មីមួយទៀត
ខណៈដែលសហរដ្ឋអាមេរិកកំពុងជំរុញឱ្យបណ្តាសម្ព័ន្ធមិត្តទាំងអស់
ចូលរួមក្នុងយុទ្ធនាការកាត់ផ្តាច់សេដ្ឋកិច្ចអ៊ីរ៉ង់ឱ្យនៅឯកោទាំងស្រុងនៅលើឆាកអន្តរជាតិ៕ (Reuters)

Post a Comment