អ្នកឧកញ៉ា លឹម ហេង ប្រាប់ដល់អាជីវករដាក់ពាក្យបណ្តឹង បើមានមន្ត្រីខិលខូចទាមទារប្រាក់ ឬផលប្រយោជន៍ផ្សេងៗដោយខុសច្បាប់
រាជធានីភ្នំពេញ÷ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រកាសថា «អាជីវករ (អ្នករកស៊ី) ទាំងក្នុងស្រុក និងមកពីបរទេស អាចដាក់ពាក្យបណ្តឹងនៅសភាពាណិជ្ជកម្ម តាមបណ្តារាជធានី/ខេត្តបាន បើមានមន្ត្រីខិលខូច ឬស្ថាប័នទៅរដ្ធ និងឯកជនទាមទារប្រាក់ ឬផលប្រយោជន៍ផ្សេងៗដោយខុសច្បាប់។
ការប្រកាសដូច្នេះបន្ទាប់ពី អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) និងសភាពាណិជ្ជកម្មកម្ពុជា (ស.ព.ក) បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការលើកកម្ពស់តម្លាភាព ភាពស្អាតស្អំ និងបរិយាកាសធុរកិច្ចល្អប្រសើរ» នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ម្សិលមិញនេះ៕
Post a Comment