ត្រីជាង១០ម៉ឺនក្បាល ត្រូវបានជំនាញលែងចូលអាងទឹកវារីអគ្គិសនី ដើម្បីបង្កើនពូជត្រីបន្តទៀត
អត្ថបទ៖ ដេង ម៉ាវិន
ខេត្តស្ទឹងត្រែង៖ ជំនាញជលផល នៃមន្ទីរកសិកម្ម ខេត្តស្ទឹងត្រែងបានលែងកូនត្រីពូជ និងមេពូជជាង១០ម៉ឺនក្បាលចូលទៅក្នុងអាងទឹកវារីអគ្គិសនីសេសានក្រោម២ ដើម្បីស្តារប្រព័ន្ធអេកូឡូស៊ីឈានទៅបង្កើនពូជត្រីឲ្យបានច្រើនទៅថ្ងៃមុខ ។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤សីហានេះស្ថិតនៅភូមិភ្លុក ឃុំភ្លុក ក្នុងស្រុកសេសាននៃខេត្តស្ទឹងត្រែង ។លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម បានមានប្រសាសន៍ថា៖ត្រីដែលបានលែងនៅពេលនេះ មានចំនួនជាង១០ម៉ឺនក្បាល ក្នុងនោះមាន កូនត្រីពូជសរុបចំនួន១០០,០០០ក្បាល ត្រីឆ្ពិន៦០,០០០ក្បាល, ត្រីប្រា២០,០០០ក្បាល និងត្រីពោ២០,០០០ក្បាលរីឯត្រីមេពូជចម្រុះមានដូចជា ត្រីឆ្ពិន ត្រីព្រំ ត្រីក្រាញ់ ត្រីក្រាស ត្រីរៀល និងត្រីព្រលូង ។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ដាក់ឱវាទដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ថា ៖ចំពោះករណីបទល្មើសធនធានជលផលនេះ គឺត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ ដោយគ្មានការលើកលែង ត្រូវចាត់វិធានការច្បាប់ដោយបញ្ជូនទៅកាន់តុលាការ ហើយក៏មិនលើកលែងចំពោះមន្ត្រីរាជការ ឬអាជ្ញាធរណាដែលនៅពីក្រោយខ្នងបទល្មើសទាំងនោះឡើយ ៕

Post a Comment