កម្ពុជា តវ៉ាប្រឆាំងចំពោះការបន្តសកម្មភាពខុសច្បាប់របស់ថៃ នៅភូមិជោគជ័យ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានដោយប្រទេសថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្ដោយព្រំដែន។
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦
អាជ្ញាធរថៃបានធ្វើការបែងចែកដីធ្លីមួយជុំថ្មីទៀត ដល់ពលរដ្ឋថ នៅក្នុងភូមិជោគជ័យ
ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិត
នៅចន្លោះបង្គោលព្រំដែនលេខ៤៥និង៤៧។ សកម្មភាពរដ្ឋបាលខុសច្បាប់នេះ
គឺជាការប៉ុនប៉ងយ៉ាងជាក់
ច្បាស់ដើម្បីធ្វើឱ្យស្របច្បាប់នូវកាន់កាប់ខុសច្បាប់របស់ថៃនៅក្នុងតំបន់នេះ
ខណៈពេលដែលគេបដិសេធសិទ្ធិ ក្នុងការវិលត្រឡប់ដោយសុវត្ថិភាពរបស់ប្រជាជនកម្ពុជា
ដែលត្រូវបានបណ្ដេញចេញដោយបង្ខំពីលំនៅឋាន និងស្រែចម្ការរបស់គេនៅក្នុងតំបន់នោះ។
សកម្មភាពដែលបានរៀបរាប់ខាងលើនេះ
ធ្វើឱ្យប៉ះពាល់ដល់ដំណើរការការងារកំណត់ខណ្ឌសីមាព្រំដែន
ដែលអនុវត្តដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ ហើយបានរំលោភលើមាត្រា៥
នៃ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងការកំណត់ខណ្ឌសីមាព្រំដែនគោក
ដែលកម្ពុជា និង ថៃបានចុះហត្ថលេខា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០
កំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោគ (JBC)
ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងចំណុចទី១ (វិធានការកាត់បន្ថយ
ភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣
របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ ខែធ្នូ
ឆ្នាំ២០២៥។
កម្ពុជាសូមបញ្ជាក់ជាថ្មីពីការមិនទទួលយកខ្សែព្រំដែន
ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេស ថ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់
ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
កម្ពុជាជំរុញឱ្យប្រទេសថៃបញ្ឈប់ការបន្តធ្វើសកម្មភាពនៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើ
ក៏ដូច ជាតំបន់ផ្សេងទៀត
ដែលកងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីឆ្នាំមុនមក ដើម្បី
បន្ធូរបន្ថយស្ថានការណ៍តានតឹង លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក និងសម្រួលដល់ការដោះស្រាយ
ជម្លោះដោយសន្តិវិធី
សំដៅស្ដារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ តាមបណ្ដោយព្រំដែន
កម្ពុជា-ថៃ។
កម្ពុជាបន្តរក្សានូវការប្តេជ្ញាចិត្តដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេស
ក៏ដូចជាជាមួយ ប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ
និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់
ដោយប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា
ខ្សែព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕




Post a Comment