រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង៖ កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ ចន្លោះពី ៨០ ដល់ ១២០គ្រាប់
សេអ៊ូល៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ បាននិយាយថាកូរ៉េខាងជើងត្រូវបានប៉ាន់ស្មានថាមានអាវុធនុយក្លេអ៊ែរចន្លោះពី ៨០ ដល់១២០គ្រាប់ តែមិនបានបញ្ជាក់ពីចំនួនជាក់លាក់នោះទេ។
លោក Ahn Gyu-back ធ្វើការកត់សម្គាល់បែបនេះប្រាប់សមាជិកសភាកូរ៉េខាងត្បូង
និងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
បាននិយាយថាកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរដ៏មានថាមពល ៥៧គ្រាប់
ហើយនេះជាលើកដំបូងបំផុតដែលលោក ត្រាំ លើកឡើងពីតួលេខជាក់លាក់ពាក់ព័ន្ធនឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ «យើងបានវាយតម្លៃថាកូរ៉េខាងជើង ប្រហែលជាមានអាវុធនុយក្លេអ៊ែរចន្លោះពី៨០ ទៅ
១២០គ្រាប់»។
នេះជាការគូសបញ្ជាក់របសលោកប្រមុខការពារកូរ៉េខាងត្បូង ប្រាប់សមាជិកសភា។
សូមជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់
ត្រាំ បាននិយាយ នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦
ថារូបលោកមានគម្រោងជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុង ឆ្នាំ២០២៦នេះ
ហើយថាកូរ៉េខាងជើងកំពុងកាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែរដ៏មានឥទ្ធិពល ៥៧គ្រាប់។
ការលើកឡើងបែបនេះកើតមានឡើងបន្ទាប់ពីលោក ត្រាំ
បានបញ្ជាឱ្យមន្ទីរបញ្ចកោណ កាត់បន្ថយរយៈពេល
និងបង្រួមការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដោយលើកឡើងពីទំនាក់ទំនងជាមួយលោក គីម
ជុងអ៊ុន និងការខឹងសម្បារចំពោះកូរ៉េខាងត្បូងដែលមិនបានជួយអាមេរិក
ក្នុងសង្រ្គាមប្រឆាំងអ៊ីរ៉ង់៕

Post a Comment