ខេត្តក្វាងង៉ាយ និងខេត្តរតនគិរី ចុះកិច្ចព្រមព្រៀងបន្តសហប្រតិបត្តិការរុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម

 អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៦ ក្នុងកិច្ចប្រជុំរវាងគណៈកម្មការជំនាញខេត្តរតនគិរី (កម្ពុជា) និងគណៈកម្មការជំនាញខេត្តក្វាងង៉ាយ (វៀតណាម)ស្ដីពីការសម្របសម្រួល ការអនុវត្តភារកិច្ចរុករក គាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីនៅក្នុងសម័យសង្រ្គាមនៅលើទឹកដីខេត្តរតនគិរី និងធ្វើមាតុភូមិនិវត្តន៍ សម្រាប់រដូវប្រាំង ឆ្នាំ២០២៦-២០២៧ ។

ពិធីចុះហត្ថលេខានេះបានធ្វើឡើងរវាងឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្តនិងជាប្រធានគណៈកម្មការជំនាញខេត្តរតនគិរី និងលោកជំទាវ អ៊ី ង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តក្វាងង៉ាយ។

ក្នុងឱកាសនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលទទួលបានក្នុងការរៀបចំអនុវត្តតាមខ្លឹមសារ កំណត់ហេតុដែលគណៈប្រតិភូទាំងពីរបានឯកភាពគ្នាកាលពីឆ្នាំ២០២៥-២០២៦ ទោះបីជាលក្ខខណ្ឌព័ត៌មានពីកន្លែងបញ្ចុះសពកងទ័ពស្ម័គ្រចិត្ត វិវត្តកាន់តែពិបាក ប៉ុន្តែដោយមានការសហការ និងជួយគាំទ្រ របស់គណៈកម្មការជំនាញខេត្តរតនគិរី នារដូវប្រាំងឆ្នាំ២០២៥-២០២៦ ក្រុមការងាររកប្រមូលអដ្ឋិធាតុ ខេត្តក្វាងងាយ បានស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីក្នុងសម័យសង្គ្រាមនៅក្នុងភូមិសាស្ត្រខេត្តរតនគិរី ចំនួន ០៦អដ្ឋិធាតុ។ ហើយមកដល់ពេលបច្ចុប្បន្ននេះនៅមានអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែល បានពលីជាច្រើនទៀតដែលមិនទាន់រកឃើញនៅឡើយនៅលើទឹកដីខេត្តរតនគិរី ការងារស្វែងរក ជីកគាស់ វិវត្តកាន់តែលំបាក ស្មុគស្មាញឡើងៗ ឡើងៗ ដោយសារខ្វះព័ត៌មានពីអដ្ឋិធាតុ និងកន្លែងបញ្ចុះនៅពេលពលី ។ ហេតុនេះ គណៈកម្មការរុករក គាស់លើកអដ្ឋិធាតុខេត្តក្វាងងាយ ការរុករកគាស់លើកអដ្ឋិធាតុខេត្តក្វាងងាយ និងគណៈកម្មការរុករក គាស់ លើកអដ្ឋិធាតុខេត្តរតនគិរី ឯកភាពសហការគ្នាឱ្យកាន់តែស្អិតរមួតបន្ថែមទៀតជំរុញការផ្សព្វផ្សាយឱ្យ កាន់តែខ្លាំង ចលនាប្រជាជនបន្តផ្តល់ព័ត៌មានអំពីទីតាំងផ្នូរ លើកកម្ពស់ប្រសិទ្ធភាពការងាររុករក ជីកគាស់ប្រមូលអដ្ឋិធាតុ៕







 

Powered by Blogger.