អ៊ីរ៉ង់ប្រកាសផ្ដល់រង្វាន់ ៣ម៉ឺនល្លារ សម្រាប់ការសម្លាប់ ឬចាប់ខ្លួនទាហានអាមេរិក
តេហេរ៉ង់៖ យោធាអ៊ីរ៉ង់ នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ បានប្រកាសផ្ដល់ប្រាក់រង្វាន់ ៣០ ០០០ដុល្លារ សម្រាប់ការសម្លាប់ ឬចាប់ខ្លួនទាហានអាមេរិកម្នាក់ ហើយប្រាក់រង្វាន់នេះនឹងត្រូវបន្ថែមទ្វេដង ប្រសិនបើស្ត្រីម្នាក់សម្លាប់ ឬចាប់បានទាហានអាមេរិកម្នាក់។
តាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ IRNA
ប្រមុខកងទ័ពអ៊ីរ៉ង់ លោក Amir Hatami បាននិយាយថាការប្រកាសផ្ដល់រង្វាន់ខាងលើធ្វើឡើងបន្ទាប់ពីមានសំណើពីមនុស្សជាច្រើនដែលចង់ចូលរួមក្នុងផែនការនេះ។
មកទល់នឹងពេលនេះ គេមិនទាន់ដឹងថាតើមានទាហានអាមេរិកត្រូវបានដាក់ពង្រាយទៅកាន់អ៊ីរ៉ង់អំឡុងសង្រ្គាម
ឬក៏យ៉ាងណានោះទេ លើកលែងតែការធ្វើប្រតិបត្តិការជួយសង្រ្គោះជួយសង្រ្គោះពីឡុតម្នាក់ក្រោយ
យន្ដហោះចម្បាំងអាមេរិកមួយគ្រឿងត្រូវបានបាញ់ទម្លាក់។
លោក Hatami ក៏មិនបានផ្ដល់ព័ត៌មានលម្អិតថាតើការសម្លាប់
ឬចាប់ខ្លួនទាហានអាមេរិកនឹងត្រូវធ្វើឡើងនៅទីណានោះដែរ? លោកបញ្ជាក់ថា
«អ្នកដែលសម្លាប់ ឬចាប់ខ្លួន ហើយប្រគល់ទាហានអាមេរិកម្នាក់ឱ្យអាជ្ញាធរអ៊ីរ៉ង់
នឹងទទួលបានប្រាក់រង្វាន់ ៣០ ០០០ដុល្លារ។ ចំណែក ស្ត្រីអ៊ីរ៉ង់ណាដែលក្លាហានអាចសម្លាប់
ឬចាប់ខ្លួនទាហានអាមេរិកម្នាក់នឹងទទួលបានប្រាក់រង្វានទ្វេដង»។
លោក Hatami ក៏បានលើកឡើងផងដែរថាសហរដ្ឋអាមេរិកត្រូវតែចាកចេញពីតំបន់មជ្ឈិមបូព៌ា
ហើយថាសហរដ្ឋអាមេរិកលែងត្រូវបានអនុញ្ញាតឱ្យចូលក្នុងតំបន់ឈូងសមុទ្រពែក្ស
ឈូងសមុទ្រអូម៉ង់ ឬក៏ច្រកសមទ្រ Hormuz តទៀតនោះទេ។
សង្រ្គាមរវាងតេហេរ៉ង់ និងវ៉ាស៊ីនតោនបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ
បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារតាមផ្លូវអាកាសរួមគ្នាលើអ៊ីរ៉ង់
ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងមន្ត្រីយោធាកំពូលៗរបស់អ៊ីរ៉ង់ជាច្រើននាក់៕ (AFP)

Post a Comment