ក្រសួងព័ត៌មាន ជូនដំណឹងស្ដីពីការចូលរួមផ្ដល់មតិយោបល់លើកិច្ចពិគ្រោះយោបល់ជាសកល លើសេចក្ដីព្រាងគោលការណ៍ណែនាំ ស្ដីពីការផ្ដល់ប្រាក់សំណងសមរម្យសម្រាប់សារព័ត៌មាន

ភ្នំពេញ៖ ក្រសួងព័ត៌ ចេញសេចក្តីជូនដំណឹងស្តីពីការចូលរួមផ្តល់មតិយោបល់លើកិច្ចពិគ្រោះយោបល់ជាសកល លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការផ្តល់ប្រាក់សំណងសមរម្យសម្រាប់សារព័ត៌មាន(Guidance for Fair Compensation for News)

តាមរយៈសេចក្តីជូនដំណឹង ក្រសួងព័ត៌មាន សូមជម្រាបជូន អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និង អ្នកប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ជ្រាបថា អង្គការយូណេស្កូ (UNESCO) បានបើក ដំណើរការពិគ្រោះយោបល់ជាសកល លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី ការផ្ដល់ប្រាក់សំណងសមរម្យ សម្រាប់ព័ត៌មាន (Guidance for Fair Compensation for News)។ កិច្ចពិគ្រោះយោបល់នេះ ធ្វើឡើង ក្នុងគោលបំណងគាំទ្រដល់ការរៀបចំក្របខណ្ឌដែលធានាថា មាតិកាព័ត៌មានត្រូវបានផ្ដល់សំណងយ៉ាង សមរម្យ ក្នុងបរិបទនៃការវិវឌ្ឍនៃប្រព័ន្ធ Digital Platforms និងបញ្ញាសិប្បនិម្មិត (AI)។ គោលការណ៍នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធានានិរន្តរភាពនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ការការពារអ្នកសារព័ត៌មាន និងការពង្រឹងសុចរិតភាពនៃព័ត៌មាន។

ក្នុងន័យនេះ ក្រសួងព័ត៌មាន សូមលើកទឹកចិត្ត អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគម សារព័ត៌មាន និងអ្នកប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ចូលរួមផ្តល់មតិយោបល់លើសេចក្តី- ព្រាងគោលការណ៍ណែនាំនេះ តាមរយៈអាសយដ្ឋានអ៊ីម៉ែល chanphearoun2019@gmail.com ឬ តេឡេក្រាមលេខ ០៩៧ ៣១៣ ១៣១៣ ត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

ក្រសួងព័ត៌មាន សង្ឃឹមយ៉ាងមុតមាំថា អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នឹងចូលរួមយ៉ាងសកម្មក្នុងកិច្ចពិគ្រោះយោបល់ ជាសកលនេះ ដើម្បីជាប្រយោជន៍ និងអនាគតនៃវិស័យសារព័ត៌មានយើង៕






 

 

Powered by Blogger.