អេស្ប៉ាញ គ្រងជើងឯក World Cup 2026 ក្រោយឈ្នះអាហ្សង់ទីនក្នុងម៉ោងថែម
បរទេស៖ ទីបំផុត ក្រុមបាល់ទាត់ជម្រើសជាតិគោជល់អេស្ប៉ាញ បានក្លាយម្ចាស់ជើងឯកពានរង្វាន់ពិភពលោក FIFA World Cup 2026 បន្ទាប់ពីផ្តួលគូប្រជែងពពកសអាហ្សង់ទីន ដោយលទ្ធផល ១-០ ក្នុងម៉ោងថែម ១៥នាទី ២ដងនៅវគ្គផ្តាច់ព្រ័ត្រនាម៉ោង ២រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា (ម៉ោងនៅកម្ពុជា)។
ក្នុងការប្រកួត
៩០នាទីនៅកីឡដ្ឋាន New Jersey stadium ស្ថិតនៅសហរដ្ឋអាមេរិក
អាហ្សង់ទីនស្ទើរតែគ្មានបាល់លេង និងរងសម្ពាធពីអេស្ប៉ាញយ៉ាងសន្ធាប់
ថែមទាំងបានបាត់បង់ខ្សែបម្រើ Enzo Fernandes ដោយសារទទួលបានកាតក្រហម
(កាតលឿង២)។
ចូលដល់ម៉ោងថែម
១៥នាទី ២ដង លទ្ធផលស្មើ ០-០ សម្រាប់វគ្គទី១ និង Ferran Torres ដែលចូលលេងក្នុងនាមកីឡាករបម្រុង រកបាន ១គ្រាប់ជ័យជម្នះនៅដើមវគ្គ២
នៃម៉ោងថែមវគ្គទី២ និងរហូតដល់ចប់ការប្រកួតតែម្តង៕

Post a Comment