លោក Wang Yi ​​​ចូលរួម​​កិច្ចប្រជុំ​ជាន់ខ្ពស់​ស្តីពី​ខួប​ ៥ ឆ្នាំ​នៃ​គំនិតផ្តួចផ្តើម​អភិវឌ្ឍន៍​សកល​

បរទេស៖ ថ្ងៃទី២៨ ខែ​កក្កដា​ នៅក្រុងប៉េកាំង​​លោក Wang Yi ​សមាជិកការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​ ​និងជារដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​បាន​ចូលរួម​​កិច្ចប្រជុំ​ជាន់ខ្ពស់​ស្តី​ពី​ខួប​ ៥ ឆ្នាំ​នៃ​គំនិតផ្តួចផ្តើម​អភិវឌ្ឍន៍​សកល​ និងថ្លែង​សុន្ទរកថា។​

​លោក Wang Yi ​​បាន​ថ្លែងថា ​​បច្ចុប្បន្ន ​សភាពការណ៍អន្តរជាតិ​​មានភាព​ច្របូក​ច្របល់​​ ដែល​​កាន់តែ​រំលេច​ពី​អត្ថន័យ​ជា​យុគសម័យ​នៃ​គំនិតផ្តួចផ្តើម​អភិវឌ្ឍន៍​សកល​។ ​​យើង​គួរ​បន្ត​​ជ្រោង​ទង់​នៃ​ការអភិវឌ្ឍ​ ​​ជំរុញ​យ៉ាង​មុតមាំ​​ឱ្យ​​គំនិតផ្តួចផ្តើម​អភិវឌ្ឍន៍​សកល​ តភ្ជាប់​ជាមួយ​​របៀប​វារៈ​អភិវឌ្ឍន៍​នៃ​អង្គការ​សហប្រជាជាតិ​។ 

លោក​បាន​លើក​សំណើរ​ថា ៖ ​ទីមួយ ​​បង្កើន​សាមគ្គីភាព​និង​កិច្ច​​​សហប្រតិបត្តិការ​ ​ដើម្បី​​បង្ក​បរិយាកាស​អភិវឌ្ឍន៍​ដោយ​សន្តិភាព។ ទីពីរ ​រួបរួម​កម្លាំង​​ចលករ​ ​ពន្លឿន​ការ​អនុវត្ត​របៀប​វារៈ​ឆ្នាំ ២០៣០ ។ ​ទីបី ​​ជំរុញ​ការបើកទូលាយ​និង​រៀនសូត្រ​ពីគ្នា​​ទៅវិញទៅមក ​​ដើម្បី​​​ពង្រឹង​ក្បាល​ម៉ាស៊ីន​​នៃ​ការអភិវឌ្ឍ​ដោយ​ច្នៃប្រឌិតថ្មី។ ​ទីបួន ​​អនុវត្ត​ពហុភាគីនិយម ​ ​ដើម្បី​​កែលម្អ​ប្រព័ន្ធ​អភិបាលកិច្ច​​​សកល​៕



Powered by Blogger.