អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានសម្របសម្រួលជូន លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថ្មី បានចុះជួបសម្តែងការគួរសម និងបានទៅពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងដំណើរបំពេញបេសកកម្មក្នុងទឹកដីខេត្តបន្ទាយមានជ័យឯកឧត្តម
អ៊ុ រាត្រី អភិបាលខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក Thomas
Andrews ដែលបានអញ្ជើញមកក្នុងទឹកដីខេត្តបន្ទាយមានជ័យ
ដើម្បីធ្វើការចុះពិនិត្យជាក់ស្តែង នៅតាមបន្ទាត់ព្រំដែន
និងការរស់នៅរបស់បងប្អូនជនភៀសសឹក
ដែលទទួលរងគ្រោះដោយសារការឈ្លានពានរបស់ភាគីថៃមកលើកម្ពុជា
ដែលមកទល់ពេលនេះមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។
ឯកឧត្ដម អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ខេត្តបន្ទាយមានជ័យ
ជាខេត្តមួយក្នុងចំណោមខេត្តទាំង៧ ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ ហើយក៏
ជាខេត្តដែលទទួលរងគ្រោះ
និងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើទិដ្ឋភាពជាច្រើន ដែលបណ្តាលមកពីសង្គ្រាមឈ្លាន
ពានរបស់ភាគីថៃមកលើប្រទេសកម្ពុជាចំនួនពីរលើក ដែលលើកទី១ ចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥
និងលើកទី២ ចាប់ពីថ្ងៃទី ៧-២៧ ខែធ្នូ ឆ្នាំ២០២៥
ក្នុងរយៈពេល២១ថ្ងៃចុងក្រោយនេះ បានបណ្តាលឱ្យមានប្រជាជនចំនួនជាង៦ម៉ឺន៤ពាន់គ្រួសារ
មនុស្សរាយជាង២១ម៉ឺន នាក់ និងកុមារជាង៦ម៉ឺន
នាក់ដែលមានទីលំនៅរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបានជម្លៀស
និងភៀសសឹកមកកាន់ទីកន្លែងសុវត្ថិភាព បណ្តោះអាសន្ន
រួមទាំងព្រះសង្ឃផងដែរ។ក្នុងព្រឹត្តិការណ៍នាពេលនោះ បានបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាស្លាប់ចំនួន៩នាក់
និងរងរបួសជាច្រើននាក់ ខូចខាតលំនៅដ្ឋានវត្តអារាម និងភូមិចំនួន៦ភូមិ ត្រូវបានកងទ័ពថៃ
បានដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុព័ទ្ធទាំងកម្រោល
ល្មើសនឹងបទដ្ឋានគតិយុត្តិអន្តរជាតិ និងកិច្ចព្រមព្រៀងសន្តិភាព ដែលកំពុងស្ថិតនៅជាធរមាននៅឡើយ។
ជាពិសេសកុមារៗ កុមារជាង៦ម៉ឺន នាក់ ត្រូវឃ្លាតឆ្ងាយពីការសិក្សា
សាលារៀនមួយចំនួនត្រូវបានបំផ្លាញ ដោយសារយោធាថៃប្រើប្រាស់អាវុធធុនធ្ងន់
បាញ់ស្រោចរំលោភចូលដែនអធិបតេយ្យភាពរបស់កម្ពុជានៅតាមបន្ទាត់ព្រំដែន។
ជាមួយគ្នានោះដែរលោក Thomas
Andrews ក៏បានអញ្ជើញចុះពិនិត្យមើលដោយផ្ទាល់អំពីស្ថានភាពជាក់ស្ដែងនៅតាមបន្ទាត់ព្រំដែន
នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
ជាទីតាំងមួយក្នុងចំណោមទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័រ និងរាយបន្លាលួស ព័ទ្ធយកដី
ភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានឃើញពីភ័ស្តុតាងជាក់ស្តែង
នៃការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា ។
សូមបញ្ជាក់ថា គោលបំណងចម្បងនៃបេសកកម្ម
និងទស្សនកិច្ចការងាររបស់លោក Thomas Andrews មកកាន់កម្ពុជា
និងតំបន់ព្រំដែន ដើម្បីសិក្សាពីស្ថានភាពជនភៀសសឹក ចុះពិនិត្យ
និងប្រមូលព័ត៌មានផ្ទាល់អំពីស្ថានភាពរស់នៅ និងតម្រូវការផ្នែកមនុស្សធម៌របស់ប្រជាជនកម្ពុជា
ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន។ ដើម្បីវាយតម្លៃផលប៉ះពាល់ជម្លោះ
នៃការប៉ះទង្គិចគ្នានៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងការប្រមូលព័ត៌មាន
និងភស្តុតាងជាក់ស្តែង ដើម្បីរៀបចំជា របាយការណ៍ផ្លូវការ
ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៕










Post a Comment