សម្ដេចធិបតី ៖ ហ្វេសប៊ុក និងបណ្ដាញសង្គម ជាមធ្យោបាយមួយ ដែលពលរដ្ឋអាចផ្ដល់ព័ត៌មានផ្ទាល់តែម្ដង
ខេត្តកណ្ដាល ៖ ថ្លែងចំពោះមុខប្រជាពលរដ្ឋ ក្នុងឱកាសអញ្ជើញជាអធិបតី ចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ហ្វេសប៊ុក និងបណ្ដាញសង្គម គឺជាមូលដ្ឋាន និងជាមធ្យោបាយមួយដែលប្រជាពលរដ្ឋអាចផ្ដល់ព័ត៌មានផ្ទាល់តែម្ដង។
សម្ដេចធិបតី បន្ដថា ការផ្ដល់ព័ត៌មាន របស់ប្រជាពលរដ្ឋតាមរយៈបណ្ដាញសង្គម មានតាំងពីអាណត្តិមុនៗ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ហ្វេសប៊ុក និង បណ្ដាញសង្គម នេះ គឺជាមូលដ្ឋាន គឺជាមធ្យោបាយមួយ ដែលប្រជាជនអាចផ្ដល់ព័ត៌មាន ផ្ទាល់តែម្ដង ហើយរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ សម្ដេចតេជោ លោក តែងតែមើលតាមហ្នឹង កន្លែងខ្លះខ្វះអីផ្សេងៗ ដោះស្រាយយ៉ាងម៉េច? អាណត្តិនេះ ក៏យើងធ្វើ តាមក្រសួង ស្ថាប័ន នីមួយៗក៏ក្ដាប់ភ្ជាប់រឿងបញ្ហានេះ»។ទន្ទឹមនឹងនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណចំពោះចំពោះប្រជាពលរដ្ឋ បានបញ្ចេញមតិតាមបណ្ដាញសង្គម។ សម្ដេច ថា «និយាយរួមបញ្ចេញមតិ កុំចូលមក ជេរយក»។ ហើយត្រូវបញ្ចេញមតិដែលមានបញ្ហាពិតប្រាកដ ដើម្បីអាជ្ញាធរក្ដាប់រឿងបាន៕

Post a Comment