សម្តេចធិបតី ប្រាប់នាយករដ្ឋមន្ត្រីចិនថា កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ

ចិន៖ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីចិន, បញ្ហាព្រំដែនជាមួយថៃ មិនត្រូវបានរំលងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់លោក លី ឈាង ថា កម្ពុជាប្ដេជ្ញាចិត្ត និងរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ , និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងកម្ពុជា និងថៃ។

ការអះអាងបានធ្វើឡើងក្នុងជំនួបនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពី បញ្ញាសិប្បនិម្មិត នៅថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅបហរទេសចិន។

សូមបញ្ជាក់ថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីភាគីចិន ហើយកាលពីឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ធ្លាប់បានជួបតទល់ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ជជែកលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃដែរ៕



Powered by Blogger.