ប្រធានមន្ទីរដែនដីរាជធានី ប្តេជ្ញាបំបាត់អំពើពុករលួយក្នុងការផ្តល់សេវារដ្ធបាល និងស្នើឱ្យប្រធានមន្ទីរដែនដីតាមបណ្តាខេត្ត ត្រូវខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ធ បើមិនដូច្នេះលោកនិងប្រើប្រាស់ឆន្ទានុសិទ្ធ
រាជធានីភ្នំពេញ៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដី រាជធានីភ្នំពេញ ជាអនុគណៈកម្មការបំបាត់អំពើពុករលួយនៅទូទាំងរាជធានី/ខេត្ត បានប្តេជ្ញាបំបាត់អំពើពុករលួយ និងពិនិត្យលើសំណើរ សំណូមពរទាំងអស់ ដល់អ្នកស្នើសុំសេវារដ្ឋបាល ប្រកបដោយយុត្តិធម៌ និងនីតិវិធីជាធរមាន។
លោកប្រធានមន្ទីរបានឱ្យដឹងថា ក្រោយពេលទទួលបានកំណែទម្រង់ពីថ្នាក់ជាតិ លើនីតិវិធីផ្តល់សេវាសាធារណះ តាមបណ្តារាជធានី/ខេត្ត លើវិសយ័ដីធ្លី និងតាមការសម្រេចរបស់ក្រសួង ដនស លើការបំបាត់អំពើពុករលួយសម្រាប់រាជធានី/ខេត្ត ខុំ្ញនិងសម្រេចពិនិត្យលើគ្រប់ករណី សំណើរ និង សំណូមពរទាំងអស់ ដល់អ្នកស្នើសុំសេវារដ្ឋបាល ប្រកបដោយយុត្តិធម័ និង និតិវិធីជាធរមាន។ក្នុងនាមជាអនុគណ:កម្មការបំបាត់អំពើពុករលួយនៅទូទាំង ២៥រាជធានី/ខេត្ត លោកបានបញ្ជាក់ថា ក្រោយពីសំអាតផ្ទះនៅភ្នំពេញរួច និងយោងតាមអនុសាសន៍ណែនាំរបស់ ឯកឧត្តមឧប សាយ សំអាល់ សូមលោកប្រធានមន្ទីរដែនដីតាមខេត្ត ត្រូវខិតខំដោះស្រាយបញ្ហាក្នុងដែនសមត្ថកិច្ចអោយបានល្អជូនប្រជាពលរដ្ឋ ដោយសហការជាមួយអាជ្ញាធរដែនដី ដូចគំរូអភិបាលរាជធានីភ្នំពេញ លើឯកសារកកស្ទះចំនួន 973 ករណី។
លោកបន្ថែមថា ប្រសិនបើអស់លោកជាប្រធានមន្ទីរ ដនស ខេត្ត មិនយកចិត្តទុកដាក់លើការលំបាករបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ខ្ញុំនិងប្រើប្រាស់ឆន្ទានុសិទ្ឋតាមការសម្រេចរបស់ ក្រសួងរៀបចំដែនដីន គរូបនីយកម្ម និងសំណង់ ព្រោះបងប្អូនដែលលំបាកមានសំណើរ និងសំណូមពររួចហើយ គ្រប់បណ្តាខេត្ត ពិសេសសេវាសាធារណៈលើវិសយ័ដីធ្លី៕


Post a Comment