ហូឡង់៖ មនុស្សច្រើនជាង ៤៨០នាក់បាត់បង់ជីវិត ពាក់ព័ន្ធអាកាសធាតុក្តៅខ្លាំង

អាំស្ទែដាំ៖ អាជ្ញាធរសុខាភិបាល បានឱ្យដឹងថា រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់។

ករណីស្លាប់បានកើតឡើងចន្លោះថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ដែលភាគច្រើនក្នុងក្រុមមនុស្សអាយុ ៨០ឆ្នាំ និងវ័យចំណាស់។ ករណីភាគច្រើនត្រូវបានរាយការណ៍នៅភាគខាងត្បូង និងខាងកើតនៃប្រទេសហូឡង់ ជាទីដែលមានសីតុណ្ហភាពខ្ពស់បំផុត។

អំឡុងពេលនៃរលកកម្ដៅ សីតុណ្ហភាពកំណត់ត្រាសម្រាប់ខែមិថុនា នៅក្នុងប្រទេសហូឡង់ បានហក់ឡើងដល់ជិត ៤០អង្សាសេ។ អ្នកវិទ្យាសាស្ត្រនិយាយថា រលកកម្តៅដែលបានចាប់ផ្តើម កាលពីថ្ងៃទី២០ ខែមិថុនា គឺជារលកកម្តៅខ្លាំងបំផុត ដែលត្រូវបានកត់ត្រាទុកសម្រាប់តំបន់អឺរ៉ុប៕ (Reuters)



 

Powered by Blogger.