ឯកឧត្តម កេង សុម៉ារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ
អត្ថបទ៖ ទឹង សុភាព
ភ្នំពេញ៖ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេស ជាមួយក្រុមការងារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដេីម្បីពិនិត្យ និងពិភាក្សាលេីសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រនៅសាលប្រជុំនៃទីស្តីការក្រសួងយុត្តិធម៌។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកជំទាវ សុន សុខាលីដា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការនិងព្រហ្មទណ្ឌ ព្រមទាំងសហការីដែលជាសមាសភាពក្រុមការងារដឹកនាំការត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ក្រសួងយុត្តិធម៌ ចំនួន ៤ រូប ជាមួយនឹងក្រុមការងារនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំដោយ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
សូមជម្រាបថា កិច្ចប្រជុំនេះ ជាកិច្ចប្រជុំលេីកទីពីរ ដែលបានបន្តពិនិត្យ និងពិភាក្សាលេីផ្នែកទោសប្បញ្ញតិ្តនៃសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត និងធានាបាននូវសង្គតិភាពផ្នែកគតិយុត្តជាមួយបទប្បញ្ញត្តិជាធរមាន៕







Post a Comment