សម្ដេចធិបតី៖ ការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ ជាកត្តាសំខាន់ក្នុងការថែរក្សាផ្លូវឱ្យប្រើប្រាស់បានយូរ
ខេត្តកំពង់ចាម៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសច្បាប់ស្តីពីការដឹកជញ្ជូនលើសទម្ងន់ ដើម្បីរួមគ្នាថែរក្សាផ្លូវថ្នល់ឱ្យមានគុណភាព និងប្រើប្រាស់បានយូរអង្វែង។
ការអំពាវនាវបែបនេះរបស់
សម្ដេចនាយករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដែល សម្ដេច
អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៧
(ចាប់ពីរង្វង់មូលស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម)
ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។
សម្ដេចធិបតី
បានថ្លែងថា ដើម្បីយើងថែទាំ ដើម្បីយើងថែរក្សាឲ្យបានយូរអង្វែង
នៅសមិទ្ធផលរួមដើម្បីប្រើប្រាស់ជាគុណប្រយោជន៍ សម្រាប់ប្រជាជន និងសេដ្ឋកិច្ចមូលដ្ឋាន
និងតាមបណ្តាលផ្លូវរបស់យើង ព្រោះនេះ គឺជាបញ្ហាសំខាន់
ព្រោះលុយមានកំណត់តម្រូវការមានច្រើន បើសិនជាយើងថែផ្លូវនេះ
បានយូរថវិកាដែលត្រូវមកជុសជុលថែទាំ ឬមួយក៏ធ្វើឡើងវិញ
យើងអាចទៅធ្វើស្ពានឆ្លងទឹកជូនប្រជាពលរដ្ឋ យើងអាចធ្វើផ្លូវបេតុង នៅតាមភូមិ ស្រុក ឬ
ជុសជុល ផ្លូវកន្លែងផ្សេងទៀត។
ជាថ្មីម្ដងទៀត
សម្ដេចធិបតី ក៏បានបញ្ជាក់ថា ប្រសិនបើមួយកន្លែងៗ យើងធ្វើហើយ ទី១៖
ស្តង់ដារគុណភាពនៃការធ្វើ ត្រូវស្តង់ដារថេរបានយូរ ហើយត្រូវធ្វើឲ្យតាមបទដ្ឋានស្តង់ដា
និងទី២៖ ការថែទាំ និងការអនុវត្ដច្បាប់កុំឲ្យលើស ត្រូវរួមគ្នាថែទាំ ទាំងអស់គ្នាផង៕

Post a Comment