ទូតចិន ៖ សមិទ្ធផល ក្នុងការអភិវឌ្ឍន៍សិទ្ធិមនុស្ស របស់កម្ពុជា គួរតែទទួលបានការគោរព ពីសហគមន៍អន្តរជាតិ

ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា សមិទ្ធផល ក្នុងការអភិវឌ្ឍន៍សិទ្ធិមនុស្ស របស់កម្ពុជា គួរតែទទួលបានការគោរព ពីសហគមន៍អន្តរជាតិ។
តាមរយៈសំណេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់លោកឯក អគ្គរដ្ឋទូតចិន បានឱ្យដឹងថា ក្នុងរយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ាន ដែលមានសេដ្ឋកិច្ចរីកចម្រើន លឿនបំផុត ដែលអាយុសង្ឃឹមកើនឡើង ពី៥៩ឆ្នាំ ក្នុងឆ្នាំ២០០០ដល់៧៦ឆ្នាំ ។

លោកទូតសង្កត់ធ្ងន់ថា «សមិទ្ធផលក្នុងការអភិវឌ្ឍន៍សិទ្ធិមនុស្ស របស់កម្ពុជា គួរតែទទួលបានការគោរព ពីសហគមន៍អន្តរជាតិ»។ លោកជឿជាក់ថា ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ បព្វហេតុសិទ្ធិមនុស្ស របស់កម្ពុជា នឹងមានការអភិវឌ្ឍ កាន់តែកាន់តែធំធេង។

នៅចំពោះមុខលោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វ៉ាង វិនពីន បានសម្ដែងការ រីករាយក្នុងការចូលរួមកិច្ចសន្ទនា សមភាពគ្នា ជាមួយប្រទេសកម្ពុជា ដោយ ឈរលើមូលដ្ឋាន នៃការគោរពគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជំរុញភាពរីកចម្រើន នៃសិទ្ធិមនុស្ស នៅទូទាំងពិភពលោក៕



 

Powered by Blogger.