អាជ្ញាធរខេត្តព្រះសីហនុ កំពុងកែលម្អផ្លូវថ្មើរជើង «Walk Street» ពីឆ្នេរអូរឈើទាល ដល់ទីលានតេជោ

អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងការកែលម្អគម្រោងផ្លូវដើរថ្មើរជើង «Walk Street» ដែលជាគម្រោងតភ្ជាប់ចាប់ពីតំបន់ឆ្នេរអូរឈើទាល រហូតទៅដល់ទីលានតេជោ ដើម្បីធានាឲ្យបាននូវសោភ័ណភាព គុណភាព និងភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ។

ការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍ នៅក្នុងសកម្មភាពចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍន៍ខេត្តទាំងមូល។ ទោះបីជាស្ថិតក្នុងស្ថានភាពអាកាសធាតុបែបណាក៏ដោយ មិនថាយប់ ឬថ្ងៃ ភ្លៀង ឬខ្យល់ លោកតែងតែឆ្លៀតពេលវេលាដ៏មមាញឹក ចុះទៅដល់ទីតាំងផ្ទាល់ ដើម្បីដឹកនាំ និងជំរុញការងារឲ្យបានទាន់ពេលវេលា។

សូមជម្រាបថា សកម្មភាពចុះផ្ទាល់ដោយមិនខ្លាចនឿយហត់របស់ ឯកឧត្តម ម៉ាង ស៊ីណេត បានស្តែងឲ្យឃើញពីស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច និងជាគំរូដ៏ល្អស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ ក្នុងគោលដៅប្រែក្លាយខេត្តព្រះសីហនុ ឲ្យទៅជាប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏រស់រវើក៕








 


Powered by Blogger.