សេចក្តីព្រាងរបស់អាមេរិកនៅ IAEA ទាមទារឱ្យអ៊ីរ៉ង់បើកចំហព័ត៌មានពីទីតាំងនុយក្លេអ៊ែរ និងស្តុកអ៊ុយរ៉ាញ៉ូម
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានរៀបចំសេចក្តីព្រាងនៃសម្រេចចិត្តមួយ និងបានផ្ញើទៅកាន់បណ្តាប្រទេសសមាជិកនៃក្រុមប្រឹក្សាភិបាលទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) មុនកិច្ចប្រជុំនៅសប្តាហ៍នេះ ដោយទាមទារឱ្យប្រទេសអ៊ីរ៉ង់ ផ្តល់ព័ត៌មានលម្អិតជុំវិញទីតាំងនុយក្លេអ៊ែររបស់ខ្លួនដែលត្រូវបានទម្លាក់គ្រាប់បែក និងទិន្នន័យស្តុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់។
យោងតាមខ្លឹមសារនៃសេចក្តីព្រាង បានគូសបញ្ជាក់ថា
ប្រទេសអ៊ីរ៉ង់ត្រូវតែ «ផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់
និងជាក់លាក់បំផុត ដល់ទីភ្នាក់ងារ IAEA អំពីការចុះបញ្ជីសម្ភារៈនុយក្លេអ៊ែរ
និងគ្រឿងបរិក្ខារនុយក្លេអ៊ែរដែលត្រូវបានរក្សាទុកនៅក្នុងប្រទេស» ព្រមទាំងត្រូវ «អនុញ្ញាតឱ្យទីភ្នាក់ងារនេះអាចចូលទៅត្រួតពិនិត្យដោយផ្ទាល់
ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះដោយគ្មានការពន្យារពេលឡើយ»៕ (Reuters)

Post a Comment