អ៊ីរ៉ង់ បាញ់មីស៊ីលលើអ៊ីស្រាអែល ជាលើកដំបូងបន្ទាប់ពីមានបទឈប់បាញ់
តេហេរ៉ង៖ អ៊ីរ៉ង់ បានបាញ់មីស៊ីលទៅកាន់គោលដៅនៅអ៊ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ។
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា
ពួកគេបានកំណត់គោលដៅលើមូលដ្ឋានទ័ពអាកាស Ramat David នៅជិតទីក្រុង
Nazareth របស់អ៊ីស្រាអែល។ យោធាអ៊ីស្រាអែលនិយាយថា
ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបាញ់ស្ទាក់មីស៊ីលនោះ។
អ៊ីរ៉ង់ បាននិយាយជាយូរមកហើយ
ថាកិច្ចព្រមព្រៀងសន្តិភាពជាមួយសហរដ្ឋអាមេរិក
គឺផ្អែកលើបទឈប់បាញ់ដែលរួមបញ្ចូលទាំងនៅលីបង់។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ អ៊ីស្រាអែលបានបើកការវាយប្រហារជាយក្រុងបេរូត
ជាលើកដំបូងចាប់តាំងពីសហរដ្ឋអាមេរិក ប្រកាសផែនការបទឈប់បាញ់សម្រាប់លីបង់
នៅសប្តាហ៍មុន។
សូមរម្លឹកថា ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល
ជាមួយក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បានផ្ទុះឡើងវិញកាលពីខែមីនា
ពោលគឺបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់៕ (Reuters)

Post a Comment