ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង

បរទេស៖ កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៦ ថ្លែង​នៅក្នុងពិធីអបអរសាទរខួប​ ៩៥ ឆ្នាំ​នៃការបង្កើតបក្សកុម្មុយនី​ស្តចិន អគ្គលេខាធិការបក្ស​ លោក Xi Jinping  បានសង្កត់ធ្ងន់ថា សមាជិកបក្ស និងកម្មាភិបាល​ត្រូវ​ «រក្សាភក្តីភាព​ចំពោះប្រជាជនជានិច្ច»។

ចាប់ពីបំពេញ​ការងារនៅ​​ភូមិ Liangjiahe រហូតដល់កាន់តំណែង​ជា​​អគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនី​ស្តចិន​​ លោក Xi Jinping  តែងតែតម្កល់​ទុក​ប្រជាជនជា​អាទិភាព​​ ដោយបានអនុវត្ត​​តាម​រយៈសកម្មភាព​ជាក់ស្តែង ដើម្បីផ្តល់​​​សុភមង្គលជួន​ដល់​ប្រជាជន ។
បន្ទាប់ពីសមាជបក្សកុម្មុយនី​ស្តចិនលើកទី ១៨ លោក Xi Jinping  បានធ្វើដំណើរចុះ​ត្រួត​ពិនិត្យ​ការងារ​នៅ​តំបន់ក្រីក្របំផុត​ចំនួន ១៤ ដែលនៅជាប់គ្នា និងធ្វើការ​សិក្សា​ស្វែងយល់ពី​ការងារកាត់បន្ថយ​ភាព​ក្រី​ក្រី​ចំនួន​ជាង ៥០ លើ​ក។ លោកបានទទួលរ៉ាប់​រង​ទំនួល​ខុសត្រូវជាប្រវត្តិសាស្ត្រយ៉ាងម៉ឺងម៉ាត់។លោក Xi Jinping តែងតែនិយាយថា «ខ្ញុំនឹងមិនមានអារម្មណ៍ស្រួលទេ រហូតដល់អ្នកភូមិទាំង​អស់រួចផុតពីភាពក្រីក្រ» ។
ក្រោមការដឹកនាំដ៏រឹងមាំរបស់​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនី​ស្តចិន​​ ដែលមានលោក Xi Jinping ជាប្រមុខ​ស្នូល ប្រជាជនចិន​ជិត ១០០ លាននាក់បាន​ចេញផុត​ពីភាពក្រីក្រ ប្រទេស​ចិន​បាន​កសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ និងបង្កើតប្រព័ន្ធអប់រំ ប្រព័ន្ធសន្តិសុខសង្គម ប្រព័ន្ធសុខាភិបាល​​ និងប្រព័ន្ធសន្តិសុខលំនៅដ្ឋានក្នុងទីក្រុងដ៏​ធំជាងគេបំផុតនៅលើ​ពិភពលោក ដែល​បាន​លើក​កម្ពស់​កម្រិត​ជីរភាព​រស់នៅ​​របស់ប្រជាជនយ៉ាង​ខ្លាំង​។
លោក Xi Jinping ធ្លាប់បានមានប្រសាសន៍ថា "បក្សយើង​មានប្រវត្តសាស្ត្រ​ជាង​ ១០០​​ ឆ្នាំ​ វា​មិន​ងាយស្រួលទេ លំបាកខ្លាំង​ណាស់​ ប៉ុន្តែមានប្រការ​មួយគឺថា ការ​បង្កើត​បក្សនេះគឺ​ដើម្បី​ប្រជាជន។ ប្រជាជនគឺជាទឹកដី​។ តើបក្សកុម្មុយនិស្តការពារអ្វីនៅពេលប្រយុទ្ធជាមួយ​​សត្រូវ​ និងកសាង​ប្រទេស គឺដើម្បី​ការពារបេះដូងរបស់​ប្រជាជន"។
កាលពីខែតុលា ឆ្នាំ២០២៥ នៅក្នុងកិច្ច​ប្រជុំពេញអង្គលើកទីបួន នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនី​ស្តចិនលើកទី២០ លោក Xi Jinping បានចង្អុលបង្ហាញថា “យើងត្រូវតែចងចាំ​បំណង​ដើមរបស់យើង គិត​ពិចារណាពី​បញ្ហាទាំង​អស់​ដោ​យតម្កល់ទុក​ប្រជាជនជា​អាទិភាព​ ដើម្បី​​ធានា និងកែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងដំណើរការអភិវឌ្ឍន៍ និងជំរុញ​វិបុលភាពរួម​សម្រាប់​ទាំង​អស់​ជាលំដាប់”។
ឆ្នាំ២០២៦ គឺជាការចាប់ផ្តើមអនុវត្ត​ផែនការប្រាំឆ្នាំ​ទី១៥របស់​ចិន​ និងខួប ១០៥ ឆ្នាំ​នៃការបង្កើតបក្សកុម្មុយនី​ស្តចិន។ ការ​អនុវត្ត​ជាក់ស្តែងនិង​មាន​ទំនួល​ខុសត្រូវ​ ដើម្បី​ផ្តល់​សុខុមាលភាពជូន​ដល់​ប្រជាជន គឺជាគោល​ដៅជា​មូល​ដ្ឋាន​នៃអភិបាលកិច្ច​​របស់លោក Xi Jinping ។ លោក​បានថ្លែង​ថា​ "ប្រទេសដ៏ធំមួយនេះ មាន​​ទំនួល​ខុសត្រូវយ៉ាងធ្ងន់ធ្ងរ និងប្រឈមមុខនឹងភារកិច្ចដ៏លំបាកបំផុត។ ខ្ញុំ​នឹង​ខំប្រឹងពេញទំហឹងតាមចិត្តហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង។ ខ្ញុំ​នឹង​លះបង់ខ្លួនដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​"៕









Powered by Blogger.