ត្រាំ បញ្ជាក់ថា អនុស្សរណៈបានចែងយ៉ាងច្បាស់ថា អ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរឡើយ
អេវីយ៉ង៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំងថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយប្រទេសអ៊ីរ៉ង់ បានចែងយ៉ាងច្បាស់លាស់ថា ទីក្រុងតេហេរ៉ង់ នឹងមិនត្រូវបានអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។
លោកក៏បានបន្ថែមថា អត្ថបទពេញលេញនៃអនុស្សរណៈនេះ
នឹងត្រូវប្រកាសជាផ្លូវការនៅពេលខាងមុខ។
ឆ្លើយតបទៅនឹងសំណើរបស់សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ
លោក ត្រាំ បានសម្តែងការគាំទ្រចំពោះគំនិតក្នុងការបញ្ជូនកិច្ចព្រមព្រៀងនេះទៅកាន់សភាដើម្បីត្រួតពិនិត្យ
ដោយលោកបានបញ្ជាក់ថា «ខ្ញុំមិនដែលគិតពីរឿងនេះទេ
ប៉ុន្តែខ្ញុំនឹងធ្វើវា។ ខ្ញុំនឹងបញ្ជូនវាទៅកាន់សភា ខ្ញុំពិតជាចូលចិត្តគំនិតនេះណាស់»។
សូមជម្រាបថា កិច្ចព្រមព្រៀងបច្ចុប្បន្ន
គឺជាក្របខណ្ឌបឋមដើម្បីឈានទៅរកការពិភាក្សាលម្អិតនៅប៉ុន្មានសប្តាហ៍ខាងមុខ
ដោយមានឱសានវាទ ៦០ថ្ងៃ។ ថ្លែងនៅក្នុងជំនួបជាមួយប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម (UAE)
ប្រធានាធិបតី ត្រាំ បានបង្ហាញសុទិដ្ឋិនិយមថា
ដំណាក់កាលបន្ទាប់នៃការចរចានឹងប្រព្រឹត្តទៅយ៉ាងឆាប់រហ័សដោយសារតែអ៊ីរ៉ង់កំពុងប្រញាប់ប្រញាល់ចង់ស្តារសេដ្ឋកិច្ច
និងធ្វើប្រក្រតីភាពទំនាក់ទំនងឡើងវិញ៕ (Reuters)

Post a Comment