រដ្ឋមន្រ្តីសុខាភិបាល៖ «ទំនុកចិត្តរបស់ប្រជាពលរដ្ឋ គឺជាពានរង្វាន់ដ៏ធំបំផុតរបស់មណ្ឌលសុខភាព»
ខេត្តសៀមរាប៖ សាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា «ទំនុកចិត្តរបស់ប្រជាពលរដ្ឋ គឺជាពានរង្វាន់ដ៏ធំបំផុតរបស់មណ្ឌលសុខភាព»។ ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសចុះពិនិត្យនៅមណ្ឌលសុខភាព ស្រែណូយ ខេត្តសៀមរាប ដែលជាមណ្ឌលសុខភាពគោលដៅគំរូ ក្នុងឆ្នាំ២០២៥ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។
នាឱកាសនោះ សាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងទៀតថា
ការទទួលបានជាមណ្ឌលសុខភាពគោលដៅគំរូ មិនមែនត្រឹមតែអបអរសាទរជោគជ័យទទួលបានប៉ុណ្ណោះទេ
ប៉ុន្តែសូមថ្លែងអំណរគុណ ចំពោះការលះបង់ ការខិតខំប្រឹងប្រែង
និងការប្តេជ្ញាចិត្តរបស់បងប្អូនទាំងអស់ ក្នុងការថែរក្សាសុខភាពប្រជាជន។
លើសពីនោះ ឯកឧត្តមសាស្ដ្រាចារ្យ
បានលើកទឹកចិត្ដដល់មន្ដ្រី-បុគ្គលិក
សូមបន្តធ្វើឱ្យមណ្ឌលសុខភាពរបស់យើងក្លាយជាគំរូនៃគុណភាព និងមនុស្សធម៌
សម្រាប់ប្រជាជនទូទៅ៕





Post a Comment