អ្នកស្លាប់ ក្នុងគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា កើនលើស ១៧០០នាក់
ការ៉ាកាស៖ ក្រុមមន្ត្រីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងលើស ១៧០០នាក់ ហើយអាចនឹងបន្តកើនឡើងថែមទៀត ខណៈអង្គការសហប្រជាជាតិ (UN) បាននិយាយថាមួយចំនួនធំនៃអ្នកនៅរស់រានមានជីវិតកំពុងត្រូវការជំនួយជាបន្ទាន់។
ប្រតិបត្តិការជួយសង្រ្គោះបាន
និងកំពុងបន្តធ្វើឡើងចាប់តាំងពីគ្រោះរញ្ជួយដីកម្រិតធ្ងន់៧រ៉ិចទ័រចំនួន២លើក
បានវាយប្រហារលើវ៉េណេស៊ុយអេឡា កាលពីថ្ងៃពុធសប្ដាហ៍មុន។ ប្រធានសភាវ៉េណេស៊ុយអេឡា លោក Jorge Rodriguez បានឱ្យដឹងកាលពីថ្ងៃចន្ទថាចំនួនអ្នកស្លាប់បានកើនឡើងដល់
១៧១៩នាក់ និង៥០០០នាក់បានរងរបួស
ខណៈរដ្ឋាភិបាលទីក្រុងការ៉ាកាសមិនទាន់និយាយអ្វីទេពីចំនួនអ្នកបាត់ខ្លួន។
បើតាម UN អ្នកជួយសង្រ្គោះ ២២០០នាក់មកពីប្រទេសចំនួន២៧
ត្រូវបានបញ្ជូនទៅកាន់វ៉េណេស៊ុយអេឡាដើម្បីចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ
ហើយបើតាមតំណាង UN ក្នុងប្រទេសវ៉េណេស៊ុយអេឡា
ហេដ្ឋារចនាសម្ព័ន្ធចំនួន ២៥០០បានរងផលប៉ះពាល់ ក្នុងនោះមួយចំនួនបានបាក់រលំទាំងស្រុង៕ (AFP)

Post a Comment