វិវាទដីធ្លីដ៏រ៉ាំរ៉ៃរវាងពលរដ្ឋ ៧គ្រួសារ និងមណ្ឌលសុខភាពអង្កោល ត្រូវបានដោះស្រាយបញ្ចប់ដោយសន្តិវិធី
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ វិវាទដីធ្លីដ៏រ៉ាំរ៉ៃរវាងប្រជាពលរដ្ឋចំនួន
៧គ្រួសារ និងមណ្ឌលសុខភាពអង្កោល ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ និងដោយជោគជ័យ
ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក ហ៊ូរ មិថុនា រួមជាមួយអាជ្ញាធរស្រុក
និងមន្ទីរជំនាញពាក់ព័ន្ធ។
កិច្ចសម្របសម្រួលដែលប្រកបដោយស្មារតីយោគយល់
និងការទទួលខុសត្រូវខ្ពស់នេះ បានបង្កើតនូវផ្លែផ្កាយ៉ាងវិជ្ជមានសម្រាប់សហគមន៍ទាំងមូលនេះ បានធ្វើឡើងនៅថ្ងៃទី៩
ខែមិថុនា ឆ្នាំ២០២៦ នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយប្រជាពលរដ្ឋទាំង
៧គ្រួសារបានឯកភាពគ្នាយ៉ាងទូលំទូលាយ ក្នុងការស្ម័គ្រចិត្តប្រគល់ដីមួយផ្នែកបន្ថែមទៀតជូនទៅមណ្ឌលសុខភាពអង្កោល។
ដីដែលទទួលបានពីការដោះស្រាយនេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការពង្រីកទីតាំង
និងកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលបន្ថែម។
យ៉ាងណា
ការពង្រីកទីតាំងនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង សំដៅលើកកម្ពស់សមត្ថភាព
និងគុណភាពនៃការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
សូមជម្រាបថា
ព្រឹត្តិការណ៍នេះបានស្តែងឱ្យឃើញពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដ៏មានប្រសិទ្ធភាព
និងការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍រួមក្នុងវិស័យសុខាភិបាល៕







Post a Comment