អង់គ្លេសប្រកាសផ្តល់ដ្រូន ១៥ម៉ឺនគ្រឿង និងជំនួយយោធាជិត ១ពាន់លានដុល្លារ ដល់អ៊ុយក្រែន
ព្រុចសែល៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ដាន ចាវីស (Dan Jarvis) នៅថ្ងៃព្រហស្បតិ៍ បានប្រកាសថា ចក្រភពអង់គ្លេសនឹងផ្តល់យន្តហោះដ្រូនចំនួន ១៥០,០០០គ្រឿង ដល់ប្រទេសអ៊ុយក្រែន នៅមុនដំណាច់ឆ្នាំ២០២៦។
ការផ្តល់ជូននេះគឺជាផ្នែកមួយនៃកញ្ចប់មូលនិធិយោធាទំហំ
៧៥២លានផោន (ប្រមាណ ៩៩៦លានដុល្លារអាមេរិក) ដែលរដ្ឋាភិបាលទីក្រុងឡុងដ៍
បានសន្យាផ្តល់ឱ្យទីក្រុងកៀវ ។ កញ្ចប់ជំនួយនេះត្រូវបានដកចេញពីប្រាក់កម្ចីទំហំ ២,២៦ពាន់លានផោន ដែលអង់គ្លេសផ្តល់ឱ្យអ៊ុយក្រែន
ដោយប្រើប្រាស់ប្រាក់ចំណេញពីការបង្កកទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ី។ ក្រៅពីដ្រូន
កញ្ចប់ជំនួយនេះក៏រួមបញ្ចូលទាំងមីស៊ីលការពារដែនអាកាសចំនួន ៣៥០គ្រាប់
និងប្រព័ន្ធរ៉ាដាផងដែរ។
ការប្រកាសនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន
នាទីក្រុងព្រុចសែល ជាទីដែលលោក ចាវីស បានធ្វើជាសហប្រធាន រួមជាមួយសមភាគីអាល្លឺម៉ង់
ព្រមទាំងមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេចសេត (Pete
Hegseth) និងរដ្ឋមន្ត្រីការពារជាតិមកពីប្រទេសបារាំង
និងអ៊ុយក្រែនផងដែរ៕ (Reuters)

Post a Comment