អ៊ីស្រាអែល និងលីបង់ យល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញ
បរទេស៖ លីបង់ និងអ៊ីស្រាអែល កាលពីថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ បាននិយាយថាពួកគេបានព្រមព្រៀងគ្នាលើការអនុវត្តបទឈប់បាញ់មួយ បន្ទាប់ពីកិច្ចចរចា ក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងគោលដៅបិទបញ្ចប់ជម្លោះមួយដែលមានជាប់ពាក់ព័ន្ធគ្នានឹងសង្រ្គាមអ៊ីរ៉ង់។
បើតាមសេចក្ដីថ្លែងការណ៍រួមមួយ
បទឈប់បាញ់ខាងលើអាចអនុវត្តទៅបាន
អាស្រ័យលើការបញ្ឈប់ទាំងស្រុងនៃការបាញ់ផ្លោងពីក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់
និងការដកថយរបស់សមាជិកក្រុមហេសបូឡាទាំងអស់ចេញពីត្រើយខាងត្បូងនៃទន្លេ Litani។
ភាគីទាំងសងខាងក៏បានឯកភាពគ្នាផងដែរលើគោលការណ៍ណែនាំរបស់សហរដ្ឋអាមេរិកដើម្បីជំរុញភ្លាមៗការបង្កើតតំបន់មួយដែលនឹងត្រូវស្ថិតក្រោមការគ្រប់គ្រងពីកងកម្លាំងប្រដាប់អាវុធលីបង់
ដោយមិនមានវត្តមានរបស់ក្រុមហេសបូឡាស នោះទេ។
សូមជម្រាបថា អ៊ីស្រាអែល និងលីបង់
ក៏ធ្លាប់បានព្រមព្រៀងគ្នារួចហើយដែរលើបទឈប់បាញ់កាលពីខែមេសាកន្លងទៅ
និងត្រូវបានពន្យារកាលពីខែឧសភា។ ប៉ុន្តែការបាញ់ផ្លោងដាក់គ្នាទៅវិញទៅមករវាងអ៊ីស្រាអែល
និងហេសបូឡាបានកើតឡើងជាបន្តបន្ទាប់។ កាលពីថ្ងៃពុធម្សិលមិញ ការវាយប្រហារដោយដ្រូនពីអ៊ីស្រាអែល
បានសម្លាប់មនុស្សយ៉ាងហោច ៦នាក់ នៅភាគខាងត្បូងលីបង់
និងត្រូវចំរថយន្ដមួយគ្រឿងនៅភាគខាងត្បូងទីក្រុងបេរូត។
ហេសបូឡាបាននិយាយរួចហើយថាពួកគេនឹងយល់ព្រមទទួលយកបទឈប់បាញ់ទាំងស្រុងមួយ
តែភ្លាមៗមិនទាន់មានការបញ្ជាក់ថាតើចលនាប្រដាប់អាវុធមួយនេះនឹងទទួលយកលក្ខខណ្ឌដែលត្រូវបានព្រមព្រៀងគ្នាដោយអ៊ីស្រាអែល
និងរដ្ឋាភិបាលលីបង់នៅឡើយទេ៕ (Reuters)

Post a Comment