លោក ហ៊ត មនោ ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ នៃខេត្តតាកែវ ជំនួសលោក កេត ម៉ៅ

ដោយ : ទ្រី ហៀន

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាស្រុកត្រាំកក់ មានរៀបចំពិធីផ្ទេរភារកិច្ច និងប្រកាសតែងតាំងអភិបាលស្រុកថ្មី ក្រោមអធិបតីភាព ឯកឧត្តម យស សុីណា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វី សំណាង អភិបាលខេត្តតាកែវ ដោយមានការចូលរួមពីមន្ត្រីអ្នកមុខអ្នកការ ប្រធានអង្គភាពមន្ទីរពាក់ព័ន្ធជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទងបីប្រភេទ។

បើតាមសេចក្តីប្រកាស លោក ហ៊ត មនោ ត្រូវបានតែងតាំងជាអភិបាលស្រុកត្រាំកក់ ជំនួយលោក កេត ម៉ៅ ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់ភារកិច្ចថ្មី៕







Powered by Blogger.