ឧកញ៉ា វេជ្ជបណ្ឌិត លិ គឹមហ៊ួរ និងលោកជំទាវ ឧបត្ថម្ភថវិកា ១.០០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម

អត្ថបទ៖ ទឹង​ សុភាព

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧកញ៉ា វេជ្ជបណ្ឌិត លិ គឹមហ៊ួរ នាយកមន្ទីរពេទ្យព្យាបាលសេតេ និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ១.០០០ដុល្លារ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៍»។

គណៈកិត្តិយស,គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមជូនពរជ័យចំពោះ ឧកញ៉ា វេជ្ជបណ្ឌិត លិ គឹមហ៊ួរ នាយកមន្ទីរពេទ្យព្យាបាលសេតេ និងលោកជំទាវ ប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសខួបទី១៦៣ ទិវា ៨ ឧសភា ឆ្នាំ២០២៦នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាជួយឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍៕





Powered by Blogger.