អភិបាលខេត្តកំពត ជំរុញឱ្យរួមគ្នាថែរក្សាកិត្តិនាម «ទុរេនកំពត» និងម្ហូបអាហារក្នុងស្រុក ដើម្បីទាក់ទាញទេសចរក្នុងរដូវកាលបៃតង
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតនាល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត» ក្រោមប្រធានបទ «រសជាតិទុរេនកំពត និងកិត្យានុភាពទេសចរណ៍រដូវកាលបៃតង» ដែលប្រារព្ធឡើងនៅបរិវេណសួនច្បារទល់មុខផ្សារវិថីអាហារ ខេត្តកំពត។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត
បានគូសបញ្ជាក់ថា ផ្លែឈើ នំចំណី និងម្ហូបអាហាររបស់ប្រជាពលរដ្ឋខេត្តកំពត
សុទ្ធសឹងតែមានឱជារសឆ្ងាញ់ពិសា
និងមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តក្នុងខេត្តកំពត
នាដូវកាលបៃតងនេះ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា «ដូច្នេះសូមបងប្អូនកសិករ អ្នកផលិត សហគមន៍ និងអាជីវករទាំងអស់
ចូលរួមថែរក្សាកិត្តិយស កិត្តិនាម ទុរេនកំពត ព្រមទាំងកេរដំណែលនំចំណី
និងម្ហូបអាហារទាំងនេះឱ្យបានល្អប្រសើរ ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ កសិកម្ម
និងផ្សព្វផ្សាយអត្តសញ្ញាណផលិតផលក្នុងស្រុករបស់ខេត្តកំពត ឱ្យកាន់តែល្បីល្បាញទូលំទូលាយ»៕











Post a Comment