បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា
បាងកក៖ ព្រះនាងម្ចាស់ Bajrakitiyabha Mahidol ដែលជាបុត្រីច្បងរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានសោយទិវង្គតហើយ ក្នុងព្រះជន្ម ៤៧ព្រះវស្សា ៣ឆ្នាំបន្ទាប់ពី ព្រះនាងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយដួលសន្លប់ភ្លាមៗ។
ក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃសុក្រ
ទី១២ ខែមិថុនា ឆ្នាំ២០២៦ ព្រះបរមរាជវាំងថៃបានឱ្យដឹងទៀតថាព្រះនាងម្ចាស់ Bajrakitiyabha បានឆ្លងមេរោគក្នុងពោះវៀន
ហើយស្ថានភាពសុខភាពកាន់តែធ្លាក់ចុះដុនដាបរហូតដល់សោយទិវង្គតកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ព្រះនាងម្ចាស់ Bajrakitiyabha ដែលក្នុងប្រទេសថៃមានព្រះនាមថាព្រះនាងម្ចាស់
Bha គឺជាបុត្រតែម្នាក់គត់
នៃចំណងរៀបអភិសេកដំបូងរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn។
ព្រះនាងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីខែធ្នូ
ឆ្នាំ២០២២ ក្រោយដួលបាត់បង់ស្មារតីដោយសារជំងឺបេះដូង និងបញ្ហាមួយចំនួនផ្សេងទៀត
ហើយព្រះនាងសន្លប់លែងដឹងខ្លួនចាប់តាំងពីពេលនោះ៕ (AFP)

Post a Comment