គ្រោះរញ្ជួយដីកម្រិតធ្ងន់នៅហ្វីលីពីន ផ្តាច់ជីវិតមនុស្ស១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់
ម៉ានីល៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសហ្វីលីពីន បានឱ្យដឹងថា ហេតុការណ៍គ្រោះរញ្ជួយដីកម្រិ៧,៨រ៉ិចទ័រ នៅភាគខាងត្បូង បានផ្តាច់ជីវិតមនុស្សសរុបយ៉ាងហោច១៥នាក់ ហើយ១២៩នាក់ផ្សេងទៀត បានទទួលរងរបួស។
រញ្ជួយដីខាងលើបានកើតឡើងនៅជម្រៅ១០គីឡូម៉ែត្រ
កៀកនឹងកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន
ហើយបណ្តាលឱ្យអគារជាច្រើនខ្នងបាក់ស្រុត
និងបង្កការព្រមានអំពីរលកស៊ូណាមិញនៅទូទាំងតំបន់។
ក្រោយរញ្ជួយដីកម្រិត៧,៨រ៉ិចទ័រដំបូងនោះ ក៏មានការញ័ររញ្ជួយមួយចំនួនទៀត នៅម្តុំចំណុចដដែលផងដែរ
ក្នុងនោះរំញ័រធំជាងគេ គឺកម្រិត៦,៥រ៉ិចទ័រ។
វីដេអូបង្ហាញពីទិដ្ឋភាពអគារដួលរលំ ក៏ដូចជាមនុស្សម្នាភ័យស្លន់ស្លោ
ដោយសារតែហេតុការណ៍រញ្ជួយដីនេះ ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម៕

Post a Comment