លោក ស៊ី ជីនពីង ទៅដល់កូរ៉េខាងជើង ដើម្បីជួបលោក គីម ជុងអ៊ុន ក្នុងទស្សនកិច្ចលើកដំបូង ចាប់តាំងពីឆ្នាំ២០១៩
ប៉េកាំង៖ នាថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងជើង ដើម្បីបើកជំនួបកំពូល ជាមួយលោក គីម ជុងអ៊ុន ក្នុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ។
លោក ស៊ី និងភរិយា បានទៅដល់រដ្ឋធានីព្យុងយ៉ាង
ក្រោមការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក គីម និងជំទាវទីមួយកូរ៉េខាងជើង
លោកស្រី Ri
Sol Ju។ វាគឺជាទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ស៊ី ជីនពីង
ក្នុងឆ្នាំនេះ ហើយជាលើកដំបូងទៅកូរ៉េខាងជើង ក្នុងរយៈពេល៧ឆ្នាំ។
ដំណើរទស្សនកិច្ចនេះកើតមានឡើង បន្ទាប់ពីលោកប្រធានាធិបតីចិន
ទើបតែបានទទួលស្វាគមន៍ទស្សនកិច្ចដាច់ដោយឡែកពីគ្នា របស់ប្រធានាធិបតីអាមេរិក លោក
ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅទីក្រុងប៉េកាំង
កាលពីប៉ុន្មានសប្តាហ៍មុន៕

Post a Comment