សម្ដេចតេជោ នឹងសួរចម្លើយដោយផ្ទាល់ ដើម្បីរកមន្ត្រីគប់គិត និងទទួលសំណូក ពីអ្នកនាំទំនិញ និងសាច់បង្កកពីថៃ មកកម្ពុជា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានបញ្ជាឱ្យប្រមូលតាំងអ្នកឡានឡើងទៅ សម្ដេច នឹងសួរចម្លើយដោយផ្ទាល់ ដើម្បីរកមន្ត្រីគប់គិត ទទួលសំណូក ចំពោះអ្នកពាក់ព័ន្ធនាំចូលទំនិញ និងសាច់បង្កកពីថៃ ចូលមកកម្ពុជា។
នាឱកាសអញ្ជើញពិនិត្យរោងចក្រផលិតសម្លៀកបំពាក់យោធា ក្នុងខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីរកឱ្យឃើញ និងបើកការស៊ើបអង្កេតឱ្យអស់ ចំពោះអ្នកពាក់ព័ន្ធនឹងការនាំចូលទំនិញ និងសាច់បង្កករបស់ថៃចូលមកកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើអភិបាលរាជធានីភ្នំពេញ អគ្គស្នងការនគរបាលជាតិ ត្រូវបើកការស៊ើបអង្កេត ចំពោះអ្នកនាំទំនិញថៃមកកម្ពុជា។ សម្ដេច អត់ឱ្យមានទំនិញថៃចូលមកកម្ពុជាឡើយ។
សម្ដេចតេជោ បន្ថែមថា ត្រូវតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះជនណាដែលបាននាំទំនិញខុសច្បាប់មកពីថៃ ជាពិសេសគឺប្រភេទសាច់បង្កកតែម្តង។
សម្ដេចតេជោ បន្ថែមថា ត្រូវតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះជនណាដែលបាននាំទំនិញខុសច្បាប់មកពីថៃ ជាពិសេសគឺប្រភេទសាច់បង្កកតែម្តង។
សម្ដេចតេជោ មានប្រសាសន៍ថា «ប្រមូលទាំងអស់ តាំងពីអ្នកបើកឡាន ហើយទុកថៅកែខ្លះ ឱ្យខ្ញុំ សួរចម្លើយផ្ទាល់ ជួបម្នាក់ម្ដងៗ។ និយាយឱ្យត្រង់ហើយ ឱ្យលុយអាណាខ្លះ ធ្វើយ៉ាងមិចនាំចូលទំនិញមកស្រុកខ្មែរបាន?»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានឱ្យបញ្ឈប់ជាជាបន្ទាន់ ដកខ្លួនចេញជាបន្ទាន់ ហើយរកមុខរបបផ្សេងវិញ។ កម្ពុជា មិនត្រូវការទំនិញពីប្រទេសថៃនោះទេ សម្ដេច ក៏បានបញ្ជាក់ទៅ គយ ត្រូវពិនិត្យឱ្យបានម៉ត់ច់ត់ផងដែរ៕
សម្ដេចតេជោ ហ៊ុន សែន ក៏បានឱ្យបញ្ឈប់ជាជាបន្ទាន់ ដកខ្លួនចេញជាបន្ទាន់ ហើយរកមុខរបបផ្សេងវិញ។ កម្ពុជា មិនត្រូវការទំនិញពីប្រទេសថៃនោះទេ សម្ដេច ក៏បានបញ្ជាក់ទៅ គយ ត្រូវពិនិត្យឱ្យបានម៉ត់ច់ត់ផងដែរ៕

Post a Comment