ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ អញ្ជើញដឹកនាំកងកម្លាំងនគរបាលជាតិ គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប បានអញ្ជើញដឹកនាំកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាន ធ្វើពិធីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅទីលានមុខស្នងការដ្ឋាននគរបាលខេត្ត។

​​អញ្ជើញចូលរួមក្នុងពិធីគោរពទង់ជាតិនាព្រឹកនេះ រួមមាន៖ លោក លោកស្រី ស្នងការរង ទទួលផែនការងារជំនាញ លោក លោកស្រី ស្នងការរង ទទួលជំនួយដឹកនាំការិយាល័យ លោក លោកស្រី នាយ នាយរងការិយាល័យ ព្រមទាំងមន្ត្រីកងកម្លាំងចំណុះស្នងការដ្ឋាននគរបាលខេត្តកែបទាំងមូល។

យ៉ាងណា ​ក្រៅពីការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីនេះក៏មានការអាននូវ បទវិន័យរបស់កងកម្លាំងនគរបាលជាតិកម្ពុជា ដោយ លោកវរសេនីយ៍ឯក មាស សំណាង នាយការិយាល័យបុគ្គលិក ដើម្បីរំលឹក និងពង្រឹងវិន័យ សីលធម៌ ព្រមទាំងការទទួលខុសត្រូវរបស់មន្ត្រីគ្រប់រូបក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋ ៕












 

Powered by Blogger.