រញ្ជួយដីកម្រិត៧,៨រ៉ិចទ័រ វាយប្រហារប្រទេសហ្វីលីពីន នាំឱ្យមានការប្រកាសអាសន្នពីរលកស៊ូណាមិ
ម៉ានីល៖ ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ បានវាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន នាថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦។
គ្រោះរញ្ជួយដីខាងលើមានជម្រៅ១០គីឡូម៉ែត្រ
ដែលជាជម្រៅរាក់មួយ អាចបង្កការខូចខាតធ្ងន់ធ្ងរ។ អាជ្ញាធរនៅភាគខាងត្បូងហ្វីលីពីន
បានឱ្យដឹងថា មនុស្សយ៉ាងហោចម្នាក់ បានបាត់បង់ជីវិត និង៤នាក់ផ្សេងទៀតបានរងរបួស
ហើយអគារជាច្រើនខ្នងបានរងការបំផ្លិចបំផ្លាញនិងដួលរលំ ខណៈប្រតិបត្តិការឆ្លើយបនិងជួយសង្រ្គោះ
កំពុងតែប្រព្រឹត្តទៅយ៉ាងសកម្ម។
ការកើតមានឡើងនៃគ្រោះរញ្ជួយដីកម្រិតធ្ងន់ខាងលើនៅហ្វីលីពីន
ក៏បានបណ្តាលឱ្យប្រទេសជិតខាង គឺឥណ្ឌូណេស៊ី ក៏ដូចជាជប៉ុន
ចេញការព្រមានអំពីរលកស៊ូណាមិផងដែរ
ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីមនុស្សរងគ្រោះថ្នាក់
ឬការខូចខាតនៅប្រទេសទាំង២នោះ នៅឡើយទេ៕

Post a Comment