ក្រុមការងារថែទាំ នៃមន្ទីរសាធារណការខេត្តកំពត បន្តបំពាញការងារយ៉ាងសកម្ម ក្នុងការលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ នាថ្ងៃចន្ទ ៥កើត
ខែអាសាឍ ឆ្នាំខាល អដ្ឋស័ក ព.ស. ២៦៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦
ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ម៉ម ទួច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត
ក្រុមការងារបច្ចេកទេសថែទាំប្រចាំ បាននិងកំពុងបន្តយុទ្ធនាការជួសជុល
និងថែទាំផ្លូវជាតិ និងផ្លូវខេត្តយ៉ាងសកម្ម
ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
សកម្មភាពការងារសំខាន់ៗប្រចាំថ្ងៃ រួមមាន៖ វិស័យសាធារណការ
១. ការងារថែទាំប្រចាំ (Routine Maintenance)៖
ខ្សែផ្លូវជាតិលេខ ៣៖ បន្តការងារស្រោចកៅស៊ូ បាចថ្ម និងកៀរកិនបង្ហាប់ឡើងវិញ នៅចន្លោះ គីឡូម៉ែត្រលេខ ១ body៥១+០០០ ដល់ ១៥៣+០០០។
ខ្សែផ្លូវជាតិលេខ ៣ (ចំណុចមួយទៀត)៖ បន្តការងារកាយគ្រឹះចាស់ បន្ថែមថ្ម និងកៀរកិនបង្ហាប់ឡើងវិញ នៅចន្លោះ គីឡូម៉ែត្រលេខ ១៦៨+០០០ ដល់ ១៦៩+០០០។
២. ការងារថែទាំខួប (Periodic Maintenance)៖
ផ្លូវខេត្តលេខ ១៣៤បេ៖ បន្តការងារថែទាំខួប ដែលមានប្រវែងសរុប ១,៦០០ ម៉ែត្រ
និងទទឹង ៨ ម៉ែត្រ នៅចន្លោះ
គីឡូម៉ែត្រលេខ ០១+៣០០ ដល់ ០២+៩០០។
ផ្លូវខេត្តលេខ ១៣៤សេ៖ បន្តការងារថែទាំខួប ដែលមានប្រវែងសរុប ៣,១០០ ម៉ែត្រ
និងទទឹង ១០ ម៉ែត្រ នៅចន្លោះ
គីឡូម៉ែត្រលេខ ០៣+២០០ ដល់ ០៦ +៣០០។
យ៉ាងណា ការខិតខំប្រឹងប្រែងជួសជុល និងថែទាំជាប្រចាំនេះ
គឺដើម្បីធានាឱ្យបាននូវភាពរឹងមាំ គុណភាព និងសោភ័ណភាពផ្លូវថ្នល់
ព្រមទាំងជួយសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផល
និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពត។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត
សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកបើកបរទាំងអស់
មេត្តាបើកបរដោយការប្រុងប្រយ័ត្នខ្ពស់នៅត្រង់ចំណុចដែលមានការដ្ឋានកំពុងអនុវត្តការងារ
និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕








Post a Comment