រដ្ឋបាលស្រុកឈូក ចុះពិនិត្យឃ្លាំងស្តុកទំនិញ ៤កន្លែង និងធ្វើកិច្ចសន្យាណែនាំអាជីវករមិនឱ្យនាំចូលទំនិញខុសច្បាប់
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ យោងតាមកិច្ចចង្អុលការដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត, នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះរដ្ឋបាលស្រុកឈូក ដឹកនាំដោយ លោក សៅ មឿន អភិបាលស្រុកឈូក បានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញចំនួន ៤កន្លែង ស្ថិតនៅផ្សារឈូក ភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។
ជាលទ្ធផលនៃការចុះត្រួតពិនិត្យ ក្រុមការងារបានរកឃើញ៖ ឃ្លាំងទាំងនោះជាកន្លែងស្តុកទំនិញប្រភេទគ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់ជាច្រើនប្រភេទ។ ក្នុងនោះដែរ ក៏បានរកឃើញទំនិញចំនួន ២មុខ រួមមាន៖ ស្ករស ចំនួន ២៩ប៉ាវ និងប៊ីចេង ចំនួន ៣ប៉ាវ ដែលទើបតែនាំចូលមកពីប្រទេសថៃ (ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ)។
ក្រោយការពិនិត្យជាជំនាញ ក្រុមការងារចម្រុះបានធ្វើការណែនាំ និងតម្រូវឱ្យអាជីវករទាំងអស់ ត្រូវមានមនសិការស្នេហាជាតិ និងចូលរួមគោរពច្បាប់ និងធ្វើកិច្ចសន្យាបញ្ឈប់ការទិញ និងលក់ចែកចាយទំនិញទាំងនោះ នៅក្នុងភូមិសាស្ត្រស្រុកឈូកបន្តទៀត។ ក្នុងករណីរកឃើញមានកំហុសជាលើកទី២ រដ្ឋបាលស្រុក និងមន្ត្រីជំនាញ នឹងចាត់វិធានការដកហូត និងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។
គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការនេះមានការចូលរួមសម្របសម្រួល និងសហការយ៉ាងសកម្មពីសំណាក់ សាខាគយនិងរដ្ឋាករខេត្ត, មន្ទីរពាណិជ្ជកម្មខេត្ត, សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្ត រួមជាមួយកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត៕

Post a Comment