ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង

បរទេស៖ នៅថ្ងៃទី ១១ ខែមិថុនា ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ដែល​មានរយៈពេល ៦ ថ្ងៃ បានបើកធ្វើ​នៅទីក្រុងគុនមីង ខេត្តយូណាន ។ ប្រទេស តំបន់ និងអង្គការអន្តរជាតិចំនួន ៦៨ បានចូលរួមក្នុងពិព័រណ៍នេះ ដែលគ្របដណ្តប់លើតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងប្រទេសជាសមាជិក RCEP ។

ពិព័រណ៍អាស៊ីខាងត្បូងឆ្នាំ ២០២៦ នេះធ្វើក្រោមប្រធានបទ "សាមគ្គី​ភាព​និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍរួម" ។ ប្រទេសបង់ក្លាដែសជាប្រទេសកិត្តិយស ប្រទេស​ឡាវចូលរួម​ក្នុង​នាម​ជា​ដៃគូពិសេស​ ហើយស្ថានទូត​និងស្ថានកុងស៊ុលនៃប្រទេសចំនួន​ ៧ ​ដូចជា​អ៊ីតាលី អ៊ុយរូហ្កាយ និងអូស្ត្រាលីជាដើមបាន​រៀបចំ​ពន្លា​ជាតិ​ជាលើក​ដំបូង​ ។ ក្រុមហ៊ុនឈានមុខគេជិត ១០០ ​បានចូលរួមពិព័រណ៍នេះ ។

ពិព័រណ៍អាស៊ីខាងត្បូង​បានបើក​ធ្វើ​ដោយជោគជ័យចំនួន ៩ លើក​មកហើយ ដែល​បានក្លាយជាវេទិកាសំខាន់​សម្រាប់​បង្កើនការផ្លាស់ប្តូរ ពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងរកការអភិវឌ្ឍរួមរវាង​ប្រទេស​ចិន​និង​បណ្តាប្រទេស​អាស៊ី​ខាងត្បូង​ ។ ទំហំ​ពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសនៅអាស៊ីខាងត្បូង​នៅឆ្នាំ ២០២៥ មានចំនួន​លើ​សពី ២០០ ប៊ី​លាន​ដុល្លារ​អាមេរិក​កើនឡើង ១០.៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៦ ។ បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយ​ជាដៃគូពាណិជ្ជកម្មធំបំផុតនៃប្រទេស​ប៉ាគីស្ថាន បង់ក្លាដែស និងស្រីលង្កាជាដើម ៕



Powered by Blogger.