លោក Xi Jinping ប្រធានរដ្ឋចិន និងលោកភូទីនប្រធានាធិបតីរុស្ស៊ីអញ្ជើញជាសហអធិបតីក្នុងពិធីបើក “ឆ្នាំអប់រំចិន-រុស្ស៊ី” និងថ្លែងសុន្ទរកថាគន្លឹះ

បរទេស៖ រសៀលថ្ងៃទី២០ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិននិងលោកភូទីនប្រធានាធិបតីរុស្ស៊ីបានអញ្ជើញជាសហអធិបតីក្នុងពិធីបើក “ឆ្នាំអប់រំចិន-រុស្ស៊ី” នៅវិមានសភាប្រជាជនក្រុងប៉េកាំង។

លោក Xi Jinping បានលើកឡើងថា ឆ្នាំ២០២៦គឺជាខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងរុស្ស៊ី និងជាខួប២៥ឆ្នាំនៃការចុះហត្ថលេខាលើ«សន្ធិសញ្ញស្តីពីភាពជាអ្នកជិតខាងល្អមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ី»។ ការចាប់ដំណើរការ “ឆ្នាំអប់រំចិន-រុស្ស៊ី”នៅក្នុងឆ្នាំនេះដែលប្រកបដោយអត្ថន័យពិសេស គឺជាការរៀបចំជាយុទ្ធសាស្ត្ររបស់ខ្ញុំនិងលោកភូទីនដែលផ្តោតសំខាន់ទៅលើការអភិវឌ្ឍយូរអង្វែងនៃទំនាក់ទំនងរវាងចិននិងរុស្ស៊ី។ ការអប់រំជាស្ពានសំខាន់សម្រាប់តភ្ជាប់ដូងចិត្តរបស់ប្រជាជននិងបន្តវេនមិត្តភាពរវាងប្រទេសនិងប្រទេស។ក្នុងរយៈពេលជាយូរកន្លងមក កិច្ចសហប្រតិបត្តិការផ្នែកការអប់រំរវាងប្រទេសចិននិងរុស្ស៊ីបានបន្តមានភាពកាន់តែស៊ីជម្រៅ និងទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោដែលបានធ្វើឱ្យខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងប្រទេសចិននិងរុស្ស៊ីកាន់តែសម្បូរបែប។ ភាគីទាំង ២ ត្រូវតែប្រមូលផ្តុំគំនិតឯកភាពស្តីពីកិច្ចសហប្រតិបត្តិការ ពង្រីកវិស័យសហប្រតិបត្តិការ និងលើកកម្ពស់កម្រិតសហប្រតិបត្តិការ។
ជាការឆ្លើយតប លោកភូទីនបានលើកឡើងថា កិច្ចសហប្រតិបត្តិការខាងការអប់រំជាផ្នែកសំខាន់ដែលមិនខ្វះបាននៃទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងរុស្ស៊ី ការចាប់ដំណើរការ “ឆ្នាំអប់រំរុស្ស៊ី-ចិន”មានខ្លឹមសារជានិមិត្តសញ្ញា។ ភាគីរុស្ស៊ីរីករាយធ្វើករាជាមួយភាគីចិន បង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងជំនាន់យុវជន បន្តបុព្វហេតុមិត្តភាពរវាងរុស្ស៊ីនិងចិន និងជំរុញទំនាក់ទំនងរុស្ស៊ី-ចិនឱ្យទទួលបានការវិវឌ្ឍកាន់តែច្រើន៕



Powered by Blogger.