UAE រឹតបន្តឹងដែនអាកាសសាជាថ្មី ក្រោយរងការវាយប្រហារដោយមីស៊ីល និងដ្រូនពីអ៊ីរ៉ង់

ឌូបៃ៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលទូទៅរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បានសម្រេចរឹតបន្តឹងការហោះហើរយ៉ាងតឹងរ៉ឹង ដោយអនុញ្ញាតឱ្យប្រើប្រាស់តែផ្លូវហោះហើរមួយចំនួនតូចប៉ុណ្ណោះ រហូតដល់យ៉ាងហោចណាស់ថ្ងៃទី១១ ខែឧសភា ព្រមទាំងបានដាក់ឱ្យដំណើរការនូវពិធីសារសន្តិសុខគ្រាអាសន្ន។

ការសម្រេចចិត្តរឹតបន្តឹងដែនអាកាសនេះ ធ្វើឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពី UAE បានប្រកាសដកចេញនូវរាល់វិធានការការពារ និងអះអាងថាដែនអាកាសរបស់ខ្លួនមានសុវត្ថិភាពឡើងវិញ។

បើយោងតាមអាជ្ញាធរ UAE កាលពីថ្ងៃចន្ទ ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ និងកម្ទេចមីស៊ីល ព្រមទាំងយន្តហោះដ្រូណជាច្រើនគ្រឿងរបស់អ៊ីរ៉ង់ ដែលបង្ខំឱ្យជើងហោះហើរជាច្រើនត្រូវបង្វែរទិសដៅទៅកាន់ទីក្រុងមូស្កាត់ (Muscat) ប្រទេសអូម៉ង់ ឬហោះហើរវារជុំវិញដែនអាកាសអារ៉ាប៊ីសាអូឌីត៕ (Reuters)



 

Powered by Blogger.