ប្រត្តិបត្តិការចុងក្រោយប្រកបដោយភាពស្មុគស្មាញ នៃការចុះបង្រ្កាបក្រុមលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុង បុរីសានកូ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ ទទួលបានជោគជ័យយ៉ងតុរចះត្រចង់ ដោយកម្លាំងសមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនជាតិចិន និងភូមា០២នាក់ បន្ថែមទៀត ដែលសង្ងំលាក់ខ្លួននៅក្នុងបន្ទប់

 ប្រត្តិបត្តិការចុងក្រោយប្រកបដោយភាពស្មុគស្មាញ នៃការចុះបង្រ្កាបក្រុមលបលួចប្រព្រឹត្តបទល្មើសឆបោកត

អគ្គស្នងការនគរបាលជាតិ !

https://police.gov.kh/?p=155881

បន្ទាយមានជ័យ៖ កិច្ចប្រត្តិបត្តិការចុងក្រោយប្រកបដោយភាពស្មុគស្មាញ នៃការចុះបង្រ្កាបក្រុមលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុង បុរីសានកូ សង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយ ប៉ែត ខេត្ត បន្ទាយ មានជ័យ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ នេះ កម្លាំងសមត្ថកិច្ចបានធ្វើកាបោសសំអាតជាស្ថាពរ ក្នុងនោះ បានរកឃើញ និងឃាត់ខ្លួនជនជាតិចិន និងភូមា ចំនួន០២នាក់ នៅសង្ងំលាក់ខ្លួនក្នុងបន្ទប់ នៃទីតាំងខាងលើ។

សូមរំលឹកថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កងរាជអាវុធហត្ថ និងកងខេមរភូមិន្ទ ដោយមានការចូលរួមពីរដ្ឋបាលក្រុងប៉ោយប៉ែត គណបញ្ជាការឯកភាពខេត្តក្រោមការដឹកនាំសម្របសម្រួលនីតិវិធី ពី លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបក្រុមលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុង បុរីសានកូ សង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយ ប៉ែត ខេត្ត បន្ទាយ មានជ័យ រកឃើញជនបរទេស ជាច្រើននាក់ និងវត្ថុតាងមួយចំនួនធំ៕













Powered by Blogger.