កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បង្ក្រាបបទល្មើស Online Scams ដោយឃាត់ជនជាតិកូរ៉េ៦នាក់
ខេត្តបាត់ដំបង៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams នៅទីតាំងផ្ទះវីឡាមួយកន្លែង នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដោយឃាត់ខ្លួនជនជាតិកូរ៉េចំនួន៦នាក់។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ឯកឧត្តម
សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ ក្រុមការងារបានរកឃើញជនជាតិកូរ៉េចំនួន
៦នាក់ ជាមុខសញ្ញា Online Scams ទើបមកស្នាក់នៅនាថ្ងៃទី២២
ខែឧសភា ឆ្នាំ២០២៦។
ដោយឡែកជនជាតិខ្មែរម្នាក់
ជាអ្នកដឹកជញ្ជូនជនបរទេសដែលជាមុខសញ្ញា Online Scams ចល័តពីទីតាំងមួយទៅទីតាំងមួយទៀត
កំពុងចាត់ការតាមនីតិវិធីជាមួយម្ចាស់ផ្ទះជួល។ ចំពោះផ្ទះជួលត្រូវបានបិទសៀលរួចប្រគល់ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងទទួលខុសត្រូវ។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាននិងកំពុងបន្តស្រាវជ្រាវ
ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបការបំបែកខ្លួនជាទ្រង់ទ្រាយតូចៗរបស់ជនប្រព្រឹត្តបទល្មើស
Online
Scams នេះនិងតាមចាប់មេខ្លោងទាំងឡាយណាដែលមកលាក់ខ្លួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
ដោយអនុវត្តឱ្យខាងតែបានតាមច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សូមបងប្អូនដែលបានជួលផ្ទះឱ្យជនបរទេសត្រូវ រាយការណ៍ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលតាមខ្លឹមសារនៃអនុក្រឹត្យ លេខ
០៣ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ
បើមិនដូច្នេះទេបងប្អូននឹងទទួលរងការផាកពិន័យដោយជនបរទេសម្នាក់បួនលានរៀលរួមទាំងទោសទណ្ឌផ្សេងៗទៀតតាមច្បាប់ខាងលើ៕





Post a Comment