កម្លាំងជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ សហការជាមួយក្រុមហ៊ុនស្រាបៀរ Ganzberg និងមន្រ្តីជំនាញមន្ទីរសាធារណៈការខេត្ត រៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ព្រះវិហារ ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំបញ្ជារពី លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក បានចុះសហការជាមួយក្រុមហ៊ុនស្រាបៀរ Ganzberg និងមន្រ្តីជំនាញមន្ទីរសាធារណៈការខេត្ត រៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ក្នុងយុទ្ធនាការដ៏មានសារៈសំខាន់នេះ ក្រុមការងារបានធ្វើការចែកជូនមួកសុវត្ថិភាព និងឯកសារអប់រំផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរទូទៅ សរុបចំនួន ៧០០នាក់ (ក្នុងនោះមានស្ត្រីចំនួន ៣៤៥នាក់) ស្ថិតក្នុងភូមិសាស្ត្រក្រុងព្រះវិហារ។
សម្ភារ និងឯកសារអប់រំដែលបានបែងចែកនៅក្នុងឱកាសនោះ រួមមាន៖
• មួកសុវត្ថិភាពស្តង់ដារ៖ ចំនួន ៧០០មួក
• សៀវភៅ «អ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង»៖ ចំនួន ៤០០ក្បាល
• ខិត្តប័ណ្ណ «ប្រការសំខាន់ៗសម្រាប់អ្នកប្រើប្រាស់ផ្លូវថ្នល់»៖ ចំនួន ៣០០សន្លឹក
សកម្មភាពនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងជម្រុញនិងលើកកម្ពស់ស្មារតីប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍កាន់តែសកម្ម ជាពិសេសគឺការយល់ដឹងពីសារៈសំខាន់នៃការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវរាល់ពេលធ្វើដំណើរ៕

















Post a Comment