ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តខែមិថុនា ឆ្នាំ២០២៦ របស់នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន

https://police.gov.kh/?p=161079

រាជធានីភ្នំពេញ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ។

កិច្ចប្រជុំនេះ ធ្វើនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពី លោក-លោកស្រី អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យជំនាញទាំង៦ ចំណុះនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន។

ក្នុងកិច្ចប្រជុំមានរបៀបវារៈ និងទិសដៅការងារមួយចំនួនដូចខាងក្រោម៖

*របៀបវារៈ

១.វាយតម្លៃរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦

២.មតិយោបល់ចូលរួមនាយការិយាល័យជំនាញ និងអនុប្រធាននាយកដ្ឋាន

៣.ផ្សព្វផ្សាយអនុសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសមាសភាព និងណែនាំការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រតិបត្តិការជំនាញ ដើម្បីបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈប្រព័ន្ធ Zoom នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

៤.អនុសាសន៍ដឹកនាំ និងលើកទិសដៅបន្ត របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន។

ដើម្បីប្រសិទ្ធភាពការងារបន្ថែមទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានណែនាំដល់អង្គប្រជុំចំនួន៤ចំណុចដូចខាងក្រោម៖

១.ត្រូវពង្រឹងការងារជំនាញ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន

២.ពង្រឹងវិន័យនគរបាលជាតិ និងពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តី

៣.យកចិត្តទុកដាក់លើការងារអនុវត្តចំណាររបស់ថ្នាក់ដឹកនាំ 

៤.ត្រួតពិនិត្យ និងអនុវត្តឱ្យបានសម្រេច តាមផែនការសកម្មភាពដែលបានដាក់ចេញ។

ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានដាក់ទិសដៅការងារដូចខាងក្រោម៖

១.បន្តបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន និងតាមបណ្តាខេត្ត

២.បន្តការងារគ្រប់គ្រងទិន្នន័យ និងពន្លឿនការបញ្ជូលទិន្នន័យ 

៣.គ្រប់គ្រងកម្លាំង ត្រៀមអន្តរាគមន៍២៤ លើ២៤ម៉ោង ត្រៀមអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ

៣.បន្តក្តាប់សភាពការណ៍តាមបណ្តាព្រំដែនកម្ពុជា-ថៃ

៤.ក្តាប់សភាពការណ៍សន្តិសុខនយោបាយ៕









Powered by Blogger.