លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ធ ណែនាំដល់សមត្ថកិច្ចជំនាញជំរុញការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
ដោយ : ទ្រី ហៀន
ខេត្តកែប ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការជំរុញដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ផែនការងារអត្តសញ្ញាណកម្ម បានដឹកនាំមន្ត្រីនគរបាលជំនាញចំណុះឲ្យផែន បំពេញបែបបទថត និងប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋ។ជាមួយគ្នានេះក្នុងនាមស្នងការនគរបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ (៦ខែ) សូមអញ្ជើញទៅបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយឥតគិតថ្លៃ៕






Post a Comment