សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបទី៨១ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរខួបទី៨១ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។
នគរបាលជាតិកម្ពុជា
ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ឧសភា ១៩៤៥ ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយ ពលានុភាព
ប្រសូត្រឡើងក្រោមស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាព្រះមហាវីរក្សត្រ
ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»
ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។
នគរបាលជាតិកម្ពុជា
ត្រូវបានកត់ត្រាក្នុងទំព័រប្រវត្តិសាស្ត្រអំពីការធ្វើពលិកម្មដ៏ធំធេងរបស់
បុព្វបុរសរៀមច្បង យុទ្ធជន និងយុទ្ធនារីនគរបាលជាតិគ្រប់ជំនាន់
ដែលបានតស៊ូឆ្លងកាត់គ្រប់ឧបសគ្គ និង រាល់ការប្រែប្រួលដ៏ស្មុគស្មាញនៃនិន្នាការសង្គម
បង្កើតបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនឥតគណនា ដើម្បី បុព្វហេតុសន្តិភាព ឯករាជ្យ
អធិបតេយ្យជាតិ បូរណភាពទឹកដី ស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
និងសុវត្ថិភាពសង្គម៕


Post a Comment