សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។
សូមជម្រាបថា
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លក្នុងឆ្នាំនេះ គ្រោងរៀបចំនៅក្នុងក្រុងព្រៃវែង
ខេត្តព្រៃវែង ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ប៉ុន្តែដោយសារព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ទ្រង់ព្រះប្រឈួន ទើបព្រះរាជពិធីបុណ្យនេះត្រូវបានផ្អាក ប្រារព្ធពិធី៕


Post a Comment