សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាឆ្មបជាតិ-អន្តរជាតិ ក្រោមប្រធានបទ៖ «ពិភពលោកត្រូវការឆ្មបបន្ថែម ១លាននាក់»
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ទិវាឆ្មបជាតិ-អន្តរជាតិ ក្រោមប្រធានបទ៖ «ពិភពលោកត្រូវការឆ្មបបន្ថែម ១លាននាក់»។
ឆ្មប
គឺជាស្នូលដ៏សំខាន់ក្នុងការធានាបាននូវសុវត្ថិភាពមាតា និងទារក ព្រោះថា ឆ្មប
គឺជាអ្នកផ្តល់នូវការថែទាំសំខាន់ៗក្នុងពេលពរពោះ, ក្នុងការជួយដល់ការសម្រាលដោយសុវត្ថិភាព
និងធានាដល់ការថែទាំស្ត្រីជាមាតា និងទារកក្រោយសម្រាល។
ទន្ទឹមនឹងនេះ វិជ្ជាជីវៈឆ្មប
គឺជាការងារដ៏ឧត្តុង្គឧត្តម និងជាការជួយសង្គ្រោះអាយុជីវិតមនុស្ស
និងផ្តល់ក្តីសង្ឃឹមដល់គ្រួសារទាំងឡាយ និងជួយឱ្យកុមារម្នាក់ៗ
ចាប់ផ្តើមជីវិតប្រកបដោយ សេចក្តីថ្លៃថ្នូរ និងការថែទាំងយ៉ាងហ្មត់ចត់។ អនាគតរបស់យើង
គឺអាស្រ័យទៅលើសុខភាពទារក និងមាតា៕


Post a Comment